សន្ដិសុខសង្គម

បុរសម្នាក់ជិះម៉ូតូដឹកឈើផុងក្តារស្ពានដួលស្លាប់

ដោយ៖សុខុម

ក្រចេះ៖ បុរសអ្នកជិះម៉ូតូតែងតែដឹកឈើទៅមកឆ្លងកាត់ស្ពានចាស់ទ្រុឌទ្រោមមួយកន្លែងរាល់ថ្ងៃ ចៃដន្យនៅថ្ងៃកើតហេតុកង់ម៉ូតូគាត់ បានផុងចូលប្រឡោះក្តារស្ពានបណ្តាលឱ្យដួលស្លាប់ នៅចំណុចគល់ស្ពានឈើព្រែកផ្អាវ ភូមិកោះសំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ​ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។

មន្រ្តីនគរបាលឃុំវឌ្ឍនៈបាននិយាយឱ្យដឹងថា៖ អ្នកដែលស្លាប់ដោយសារជិះម៉ូតូដឹកឈើឈ្មោះ ភាន ឌីណា អាយុ៣៣ឆ្នាំ មានលំនៅភូមិអន្លង់ព្រះគោ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។នៅមុនពេលកើតហេតុ បុរសខាងលើបានជិះម៉ូតូពីទិសខាងជើង មកទិសខាងត្បូង លុះដល់ចំណុចស្ពានព្រែកផ្អាវ ដួលម៉ូតូឈើសង្កត់លើត្រូវក្បាលបណ្តាលឱ្យគាត់ស្លាប់ភ្លាមៗ មិនអាចមានអ្នកជួយទាន់ឡើយ៕