អន្តរជាតិ

ឆ្កែHachiko ដ៏ស្មោះត្រង់បំផុតលើពិភពលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញជាង១០០ឆ្នាំមកហើយ

ដោយ៖ នីកូឡា យ៉ុង

ផ្ទាំងរូបភាពបង្ហាញពីភាពយន្តចិននិយាយថា “ទោះបីជាយូរប៉ុនណាក៏ដោយក៏ខ្ញុំនៅតែរង់ចាំអ្នក ” ។

វាជាចំណងជើងនៃសាច់រឿងពិតរបស់សត្វឆ្កែ Hachiko ដែលជាឆ្កែដ៏ឆ្លាតវៃហើយស្មោះត្រង់បំផុត បន្ទាប់ពីម្ចាស់វាបានស្លាប់បាត់ទៅវានៅតែនៅរង់ចាំគាត់នៅឯស្ថានីយរថភ្លើងក្នុងប្រទេសជប៉ុន។

គេចងចាំក្នុងរឿងគ្រប់យ៉ាង Akita Inu ដែលកើតកាលពី ១០០ ឆ្នាំមុន ត្រូវបានគេសរសេរសៀវភៅ​ស្តីពីសាច់រឿងរបស់គាត់ហើយ រហូតដល់ចងក្រងជាខ្សែភាពយន្ត រហូតដល់មានជារឿងប្រឌិតបែប​វិទ្យាសាស្ត្របែបសាសនា Futurama ។ រឿងចិនមួយនេះជារឿងទីបីបន្ទាប់ពីរឿងជប៉ុនផលិតនៅក្នុងឆ្នាំ ១៩៨៧ មានតួសម្តែងឈ្មោះ Richard Gere នៅក្នុងឆ្នាំ ២០០៩ រឿងដែលទទួលបានការគាំទ្រ​យ៉ាងច្រើននៅ Box Office។

មានរឿងផ្សេងទៀតនិយាយអំពីសត្វជ្រូកដែលសុខចិត្តលះបង់ជីវិតដើម្បីម្ចាស់​គឺរឿង Greyfriars Bobby ប៉ុន្តែវាមិនសូវល្បីដូចរឿងឆ្កែ Hachiko នេះទេ។

គេបានកសាងជារូបសំណាករបស់ឆ្កែ Hachiko ធ្វើពីសំរឹទ្ធិឈរនៅខាងក្រៅស្ថានីយ Shibuya ក្នុងទីក្រុងតូក្យូដែលជាកន្លែងឆ្កែ Hachiko បាននៅរង់ចាំម្ចាស់របស់វាទាំងអស់សង្ឃឹមអស់ជាង​មួយទសវត្សរ៍ តាំងពីឆ្នាំ ១៩៤៨ ។ រូបសំណាកឆ្កែ Hachiko នេះត្រូវបានកសាងឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៣៤ មុនពេលដែលវាត្រូវបានកែច្នៃឡើងវិញ​នៅក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ សិស្សសាលាជប៉ុនត្រូវបានបង្រៀនឲ្យចងចាំសាច់រឿង Chuken Hachiko ឬរឿងរបស់ឆ្កែដ៏ស្មោះត្រង់នឹងម្ចាស់ឈ្មោះថា Hachiko ជាឧទាហរណ៍ចំពោះ​ការលះបង់ និងសភាវះស្មោះត្រង់របស់វាចំពោះម្ចាស់។

សាស្រ្តាចារ្យ Christine Yano នៃសាកលវិទ្យាល័យ Hawaii មានថ្លែងថា​​ ឆ្កែ “Hachiko តំណាងឱ្យ “ពលរដ្ឋជប៉ុនដ៏ឧត្តុងឧត្តម” ដែលមាន “ការលះបង់ខ្ពស់” នឹងភាព “ស្មោះត្រង់ដែលអាចទុកចិត្តបាន ថែមទាំងស្តាប់បង្គាប់ម្ចាស់ទៀតផង។

  • ប្រវត្តិនឹងសាច់រឿងរបស់ឆ្កែ Hachiko

Hachiko កើតនៅខែវិច្ឆិកា ឆ្នាំ ១៩២៣ ក្នុងក្រុង Odate នៃខេត្ត Akita ដែលជាផ្ទះរបស់ Akitas ។

Akita គឺជាឆ្កែជប៉ុនមួយក្បាលផ្សេងទៀតដែលមានមាឌធំ និងមានប្រជាប្រិយខ្លាំងបំផុត ក្នុងប្រទេសជប៉ុន។ វាត្រូវបានតែងតាំងដោយរដ្ឋាភិបាលជប៉ុនក្នុងថានៈជានិមិត្តរូបជាតិ​នៅក្នុងឆ្នាំ១៩៣១ ពួកគេធ្លាប់ត្រូវបានបណ្តុះបណ្តាលឲ្យចេះប្រមាញ់សត្វព្រៃដូចជាជ្រូកព្រៃ និង elk ។

Eietsu Sakuraba អ្នកនិពន្ធសៀវភៅកុមារជាភាសាអង់គ្លេសបានសរសេរអំពីសត្វឆ្កែ Hachiko ក៏បាននិយាយផងដែរថា “សត្វឆ្កែ Akita មានភាពស្ងប់ស្ងាត់ ស្មោះត្រង់ ឆ្លាតវៃ និងក្លាហាន ហើយស្តាប់បង្គាប់ម្ចាស់” ។ វាហាក់ដូចជាមានចរិតរឹងរូស និងប្រុងប្រយ័ត្នចំពោះអ្នកដទៃក្រៅពីម្ចាស់វា។

នៅក្នុងឆ្នាំដែលឆ្កែ Hachiko ចាប់កំណើត លោក Hidesaburo Ueno សាស្ត្រាចារ្យកសិកម្មដ៏ល្បីល្បាញ និងជាអ្នកស្រឡាញ់សត្វឆ្កែ បានពឹងពាក់សិស្សម្នាក់ឲ្យតាមរកកូនឆ្កែ Akita មកឲ្យគាត់។

បន្ទាប់ពីធ្វើដំណើរតាមរថភ្លើងដ៏លំបាក កូនឆ្កែបានមកដល់លំនៅដ្ឋាន Ueno ក្នុងសង្កាត់ Shibuya នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ១៩២៤ ជាកន្លែងដែលវាត្រូវបានគេគិតម្ចាស់ដំបូងរបស់វាបានស្លាប់។ យោងតាមជីវប្រវត្តិរបស់សត្វឆ្កែ Hachiko សាស្រ្តាចារ្យ Mayumi Itoh Ueno និងប្រពន្ធរបស់គាត់ Yae បានបំបៅវាឲ្យធំធាត់អស់ពេលប្រាំមួយខែ។

Ueno ដាក់ឈ្មោះវាថា Hachi ឬជាភាសាជប៉ុនប្រែថាប្រាំបីជាភាសាចំណែក Ko គឺប្រែថាជាកិត្តិយសដែលសិស្សរបស់ Ueno ជាអ្នកដាក់ឈ្មោះឲ្យវា។

  • ការនៅរង់ចាំអស់ពេលដ៏យូរ

Ueno បានជិះរថភ្លើងទៅធ្វើការច្រើនដងក្នុងមួយសប្តាហ៍។ គាត់មានសត្វឆ្កែបីក្បាលរបស់គាត់រួមទាំង Hachiko អមដំណើរទៅកាន់ស្ថានីយ Shibuya។ បន្ទាប់មកឆ្កែទាំងបីនឹងរង់ចាំគាត់​ត្រឡប់មកវិញ​នៅពេលល្ងាចនៅទីនោះ។

នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ១៨២៥ លោក Ueno ដែលពេលនោះមានអាយុ ៥៣ ឆ្នាំ​បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។ Hachiko បាននៅជាមួយគាត់ត្រឹមតែ ១៦ ខែតែប៉ុណ្ណោះ។

សាស្រ្តាចារ្យ Itoh បានសរសេរថា ខណៈពេលដែលគេយកសពលោក Ueno មកផ្ទះ “ឆ្កែHachiko បានធុំក្លិនម្ចាស់វា Dr Ueno នៅក្នុងផ្ទះ ហើយក៏ចូលទៅក្នុងបន្ទប់ទទួលភ្ញៀវ។ វាបានលូនចូលក្រោមមឈូស ហើយមិនដើរចេញពីទីនោះទេ”។

Hachiko បានរស់នៅជាមួយគ្រួសារផ្សេងៗគ្នានៅខាងក្រៅ Shibuya អស់ពេលបីខែ​ប៉ុន្តែនៅរដូវក្តៅក្នុងឆ្នាំ ១៩២៥ វាបានមករស់នៅជាមួយនឹងអ្នកថែសួនរបស់ Ueno Kikusaburo Kobayashi ។

វាបានត្រឡប់ទៅកន្លែងដែលម្ចាស់របស់វារស់នៅក្នុងគ្រាចុងក្រោយ។ ក្រោយមក Hachiko បានទៅកាន់ស្ថានីយជារៀងរាល់ថ្ងៃមិនថាយប់ឬថ្ងៃមិនថាមានភ្លៀងឬអត់នោះទេ។

សាស្ត្រាចារ្យ Itoh បានសរសេរថា “នៅពេលល្ងាច Hachi បានឈរជើងបួននៅច្រកទ្វារលក់សំបុត្រ ហើយមើលទៅអ្នកដំណើរគ្រប់គ្នាហាក់ដូចជាកំពុងរកនរណាម្នាក់យ៉ាងអ៊ីចឹង” ។ ដំបូងឡើយ បុគ្គលិកស្ថានីយថាវាបានមករំខានអ្នកដំណើរ។ អ្នកលក់ដូរ Yakitori បានជះទឹកលើវា​ចំណែកក្មេងប្រុសតូចៗបានដេញវាយវាទៀតផង។

‘សៀវភៅថ្មីរបស់ Murakami បានទាក់ទាញមនុស្សមានការចាប់អារម្មណ៍លើឆ្កែHachiko

  • តើទីក្រុងជប៉ុនអាចក្លាយជា Silicon Valley សម្រាប់អាស៊ីយើងបានដែរឬទេ?

ឆ្កែHachikoទទួលមានកិត្តិនាមល្បីល្បាញទូទាំងប្រទេស បន្ទាប់ពីកាសែតជប៉ុន Tokyo Asahi Shimbun បានសរសេរអំពីវានៅខែតុលា ឆ្នាំ ១៩៣២។

ស្ថានីយទទួលបានអំណោយជាអាហារសម្រាប់ឆ្កែ Hachiko ជារៀងរាល់ថ្ងៃ ខណៈពេលដែលភ្ញៀវមក​ពីឆ្ងាយៗបានឈៀងមកមើលវា។ កំណាព្យ haikus បានរៀបរាប់អំពីវាឃើញមានការរៃអង្គាសប្រាក់​នៅឆ្នាំ ១៩៣៤ សម្រាប់ធ្វើរូបសំណាកឆ្កែ Hachiko ធ្វើឲ្យមានការទាក់ទាញដល់មនុស្សចំនួន ៣,០០០ នាក់ចូលរួមវិភាគទាន ។

ឆ្កែ Hachiko បានស្លាប់នៅថ្ងៃទី ៨ ខែមីនាឆ្នាំ ១៩៣៥ វាត្រូវបានគេចុះផ្សាយនៅទំព័រមុខរបស់​កាសែតជាច្រើន។ នៅក្នុងពិធីបុណ្យសពរបស់វា ព្រះសង្ឃបានសូត្រមន្តហើយមាន​ឥស្សរជនអានវិយោគថា។ មនុស្សរាប់ពាន់នាក់បានទៅទស្សនារូបសំណាករបស់វានៅថ្ងៃបន្ទាប់។

នៅក្នុងប្រទេសជប៉ុនក្រោយឆ្លងកាត់សង្គ្រាមមានការជំរុញរៃអង្គាសប្រាក់សម្រាប់កសាងរូបសំណាកថ្មីរបស់ឆ្កែ Hachiko ថែមទាំងអាចរៃអង្គាសប្រាក់បានចំនួន ៨០០,០០០ យ៉េន ដែលជាចំនួនដ៏ច្រើនសម្បើម​នៅពេលនោះ បើធៀបមកឡូវនេះគឺស្មើនឹង ៤ ពាន់លានយ៉េន ឬ ២២ លានផោន ឬ ២៨ លានដុល្លារ។

លោក Takeshi Okamoto បានសរសេរនៅក្នុងអត្ថបទកាសែតក្នុងឆ្នាំ ១៩៨២ ថា “បើរំលឹកឡើងវិញ ខ្ញុំមានអារម្មណ៍ថាវាពិតជាដឹងថា បណ្ឌិត Ueno នឹងមិនត្រឡប់មកវិញទេ ប៉ុន្តែឆ្កែ Hachiko វានៅតែរង់ចាំម្ចាស់របស់វា។ វាបានបង្រៀនឲ្យយើងស្គាល់ពីតម្លៃនៃការស្រឡាញ់​នឹងការជឿជាក់លើនរណាម្នាក់” ។ គាត់បានឃើញ ឆ្កែ Hachiko នៅស្ថានីយជារៀងរាល់ថ្ងៃ។

  • ការចងចាំឆ្កែ Hachiko

ជារៀងរាល់ឆ្នាំនៅថ្ងៃទី ៨ ខែមេសា ពិធីបុណ្យរំលឹកដល់ឆ្កែ Hachiko បានប្រារព្ធឡើងនៅខាងក្រៅ​ស្ថានីយ Shibuya ឃើញមានការតុបតែងរូបសំណាករបស់វាហើយជារឿយៗគេបានដាក់កន្សែងបង់ក មួក និងវ៉ែនតាជាដើម។

គេបានដាក់តាំងរូបសំណាកឆ្កែHachikoនៅសារមន្ទីរធម្មជាតិ និងវិទ្យាសាស្ត្រជាតិក្នុងទីក្រុងតូក្យូ។ ឆ្អឹងរបស់វាខ្លះត្រូវបានបញ្ចុះនៅទីបញ្ចុះសព Aoyama រួមជាមួយ Ueno និង Yae ។ រូបសំណាករបស់វាក៏ត្រូវបានគេដាក់នៅក្នុង Odate ដែលជាស្រុកកំណើតរបស់ Ueno Hisai សាកលវិទ្យាល័យ Tokyo និង Rhode Island ដែលជាកន្លែងអាម៉េរិកថតខ្សែភាពយន្តនៅក្នុងឆ្នាំ ២០០៩ ។

Odate ក៏នៅមានព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលបានរៀបចំឡើងនៅឆ្នាំនេះសម្រាប់ខួបគម្រប់ ១០០ ឆ្នាំរបស់វា។

តើឆ្កែដែលស្មោះស្ម័គ្របំផុតលើពិភពលោកនឹងនៅតែប្រារព្ធពិធីសម្រាប់វាអស់ជាងមួយសតវត្សរ៍ទៀតដែរឬទេ? សាស្ត្រាចារ្យ Yano និយាយថា បាទ ដោយសារតែគាត់ជឿថា “វីរភាពរបស់ឆ្កែ Hachiko” មិនត្រូវបានកំណត់ពេលជាក់លាក់ណាមួយនោះទេ ផ្ទុយទៅវិញ នៅតែប្រារព្ធពិធីសម្រាប់វា​មិនចេះចប់នោះទេ។

លោក Sakuraba ក៏មានសុទិដ្ឋិនិយមដូចគ្នា “សូម្បីតែ ១០០ ឆ្នាំហើយក្តីក៏ចាប់ពីពេលនេះ​ទៅក្ដី​ក៏ក្តីស្រលាញ់ដែលឥតលក្ខខណ្ឌ និងការលះបង់នេះនៅតែមិនផ្លាស់ប្តូរជានិច្ច ហើយរឿងរ៉ាវរបស់ ឆ្កែHachiko នឹងរស់នៅជាមួយយើងជារៀងរហូត”៕

ប្រភព៖ BBC