សន្ដិសុខសង្គម

អ្នកបើករថយន្តHUMERបុកអ្នកជិះម៉ូតូស្លាប់នៅស្អានអាកាសក្បាលថ្នល់កំពុងរត់គេចខ្លួន

ដោយ៖សុខុម

ភ្នំពេញ៖រថយន្ត HUMERបើកចុះពីលើស្ពានអាកាសក្បាលថ្នល់ជ្រុលទៅបុកអ្នកជិះម៉ូតូScoopyកៀបជាប់នឹងរថយន្តបណ្តាលឲ្យស្លាប់ម្នាក់កាលពីយប់ថ្ងៃទី៣មិថុនា ឆ្នាំ២០២៣។រីឯអ្នកបើករថយន្តបានរត់គេចខ្លួន។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកស្លាប់ឈ្មោះឡា ម៉ាលី ភេទស្រី អាយុ២៤ឆ្នាំ នៅភូមិកោះកែវលើ ឃុំ កោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាScoopyពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1CU-8104ម្នាក់ឯង ធ្វើដំណើរចុះពីលើស្ពានព្រះមុនីវង់រួចបត់ឆ្វេងកាត់តាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើង។នៅពេលជិះមកដល់ចំណុចកើតហេតុ ក៍ស្រាប់តែមានរថយន្តម៉ាកHUMER ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BR-5557បើកបរស្របទិសគ្នាក៏បានជ្រុលចង្កូតទៅកៀរម៉ូតូដួលហើយកៀបជាប់រថយន្តអូសទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យអ្នកជិះស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ចំណែកអ្នកបើករថយន្តបានទុករថយន្តនៅកន្លែងកើតហេតុរួចរត់គេចខ្លួន៕