សន្ដិសុខសង្គម

ប្រជាពលរដ្ឋម្នាក់ទៅបេះបន្លែនៅតំបន់ព្រំដែនជាន់មីនផ្ទុះដាច់ជើងម្ខាង

ដោយ៖រតនា
ប្រជាពលរដ្ឋម្នាក់បានទៅរកបេះបន្លែផ្លែឈើនៅតាមបណ្តោយព្រំដែននៅស្រុកជាំក្សាន្ត ក្នុងខេត្តព្រះវិហារជាន់ចំមីនកប់ក្រោមដីផ្ទុះបណ្តាលឲ្យដាច់ជើងស្តំាម្ខាងនៅព្រឹកថ្ងៃទី៤មិថុនា ឆ្នាំ២០២៣។


សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះនិល ចាន់ភេទប្រុសអាយុ៤២ឆ្នាំ ជាជនក្រីក្រមានកូន៧នាក់រស់នៅក្នុ្ងបន្ទុក។


អ្នករបួសត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្តរង់ចាំទទួលនៅចំណុចជើងភ្នំដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារនៅវេលាម៉ោង១រសៀលថ្ងៃទី៤មិថុនាឆ្នាំ២០២៣។