សន្ដិសុខសង្គម

ជនបរទេសម្នាក់ស្លាប់ក្នុងបន្ទប់រោងចក្រក្នុងខេត្តកំពង់ស្ពឺ

ដោយ៖សុខុម

កំពង់ស្ពឺ៖បុរសជនជាតិហ្វីលីពីនម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់រោងចក្រ (យីហោកាឡាខេម អ៊ីនវេសមេន ខូលអិលធីឌី )ស្ថិតក្នុងភូមិព្នៅ ឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៣។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដែលស្លាប់មានឈ្មោះ CARLON ROBERT LALLEGO អាយុ ៤៤ ឆ្នាំមាន មុខរបរ ជាប្រធានពុម្ភ។

ជំនួយការរបស់គាត់មិនបានឃើញគាត់ទៅធ្វើការ ក៏បានផ្ញើសារទៅតាមរយះទូរសព្ទមិនឆ្លើយតបរួចក៏ចូល ទៅគោះទ្វាបន្ទប់ជាសញ្ញាមិនឃើញឆ្លើយតប។ពេលនោះជំនួយការយកបន្ទះជ័រ ប្លាស្ទិក ឆ្គិះគន្លឹះទ្វារបន្ទប់ស្នាក់នៅលេខ ១០១ បើកចូលមើលទើបឃើញ ស្លាប់នៅលើគ្រែតែម្តង ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។

សមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានដំបូងថាជនបរទេសនោះអាចស្លាប់ម កពីគាំងបេះដូង៕