សន្ដិសុខសង្គម

ឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ករណីបើករថយន្តបុកអ្នកជិះម៉ូតូរបួសធ្ងន់

ដោយ៖សុខុម

កំពង់ឆ្នាំង៖ ឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ក្រោយពីបើករថយន្តបុកម៉ូតូបណ្តាលឱ្យរងរបួស បុរសម្នាក់កាលពីល្ងាចថ្ងៃទី២ ខែកក្កដា   ឆ្នាំ ២០២៣  នៅផ្លូវជាតិលេខ ៥ ភូមិពពេល  ឃុំខុនរ៉ង ស្រុកបរិបូណ៏ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកសារព័ត៌មានដែលឃាត់ខ្លួននោះឈ្មោះសំ  សីហា  ភេទ ប្រុស អាយុ  ៣៧ ឆ្នាំជាតិខ្មែរ រស់នៅភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៏ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា មុនដំបូងអ្នកសារព័ត៌មានខាងលើបានបើករថយន្ដម៉ាកឡិចស៊ីស     ពណ៍ខ្មៅ  ពាក់ផ្លាកលេខភ្នំពេញ  2H 5033 ធ្វើដំណើរតាមផ្លូវជាតិលេខ៥ពីជើងទៅត្បូង។លុះ មកដល់កន្លែងកើតហេតុក៏បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥  ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1Q. 8135ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូឈ្មោះលី  ស៊ីណុន  ភេ ទប្រុស  អាយុ  ៣២ ឆ្លាំរងរបួសធ្ងន់។ក្រោយកើតហេតុអ្នកសារព័ត៌មានត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៏៕