សន្ដិសុខសង្គម

ឃាត់ខ្លួនតៃកុងឡានដឹកថ្មក្រោយបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ដោយ៖សុខុម

ស្ទឹងត្រែងៈ សមត្ថកិច្ចនគរបាលចរាចរណ៍បានឃាត់ខ្លួនអ្នកបើកបររថយន្តកូរ៉េដឹកថ្មភា្លមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបុកម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់កាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្លូវបែកជា៤ ភូមិរាជានុកូលសង្កាត់ក្រុងស្ទឹងត្រែង។

សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា៖ ជនរងគ្រោះជិះម៉ូតូម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវបែកជាបួន គីឡូ៤ ក៏ស្រាប់តែមានរថយន្តកូរ៉េដឹកថ្មបើកសំដៅពីកើតមកលិចមកបុកម៉ូតូកំពុងឆ្លងកាត់ផ្លូវបណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់។

ភ្លាមនេះប្រជាពលរដ្ឋនិងសមត្ថកិច្ចបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះ។ចំណែកតៃកុងរថយន្តសមត្ថកិច្ចឃាត់និងយករថយន្ត, ម៉ូតូទាំងអស់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីដោះស្រាយតាមច្បាប់នៅពេលក្រោយ។កើតហេតុភ្លាម ជនរងគ្រោះនិងតៃកុងរថយន្តសមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណទេ៕