សន្ដិសុខសង្គម

បណ្តេញតំណាងក្រុមហ៊ុនFacebook ចេញពីប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសសម្រេចបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជាភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជន នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

ជាមួយនោះដែរកាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញសារសំឡេងពិសេសដោយប្រកាសថាមិនបិទបណ្តាញសង្គម Facebook នៅកម្ពុជានោះទេ ព្រោះជាតម្រូវការរបស់ប្រជាជនប្រើប្រាស់៕