សន្ដិសុខសង្គម

ឃាត់ខ្លួនអ្នកបើករថយន្តក្រោយពីបុកអ្នកជិះម៉ូតូស្លាប់ពីរនាក់

ដោយ៖សុខុម
កំពង់ឆ្នាំង៖ នគរបាលចរាចរណ៍បានឃាត់ខ្លួនបុរសអ្នកបើកបររថយន្តម្នាក់ ក្រោយពីបុកម៉ូតូពេញទំហឹងបណ្តាលឱ្យមនុស្សចំនួន២នាក់ បាត់បង់ជីវិតនៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១ខែកក្កដា២០២៣លើកំណាត់ផ្លូវជាតិលេខ៥ភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។


សមត្ថកិច្ចនគបាលចរាចរណ៍ផ្លូវគោគស្រុករលាប្អៀរបានឱ្យដឹងថាករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្ត១គ្រឿងម៉ាក ToYOTA ALPHARD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BK-3715 បើកបរដោយបុរសឈ្មោះ ខាត់ វិទូ អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំបច្ចុប្បន្ននៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ។នៅមុនពេលកើតហេតុរថយន្តបើកចេញពីទិសខាងត្បូង ទៅទិសខាងជើងលុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកម៉ូតូ ១គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1L-3367 ។

អ្នក បើកបរម៉ូតូឈ្មោះ គាំ សិលា ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងនិងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ.ព្រឿងមុន្នីចិត្រា ភេទប្រុសអាយុ ២៦ឆ្នាំរស់នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរបានបង់ជីវិតទាំងពីរនាក់នៅនឹងកន្លែងកើតហេតុ ។
សមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មាន ទៀតថាហេតុការណ៍រថយន្តបុកម៉ូតូគេឃើញ ពេលម៉ូតូជនរងគ្រោះកំពុងបត់ឆ្លងកាត់ទ្រូងផ្លូវជាតិលេខប្រាំ ពីទិសខាងលិច ទៅទិសខាងកើត ក្នុងដំណើរខ្វែងទិសគ្នា រថយន្តក៏បុកម៉ូតូតែម្តង។


នៅក្នុងហេតុការណ៍នោះសមត្ថកិច្ចក៏បាន ឃាត់ខ្លួនអ្នកបើកបររថយន្តខាងលើភ្លាមៗដែរ រួចបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការសាកសួរ ។
ដោយឡែក សពជនរងគ្រោះទាំង២នក់ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនទៅក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី។ម៉ូតូនិងរថយន្ត នាំយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុករលាប្អៀរដើម្បីចាត់ការតាមផ្លូវច្បាប់ ៕