អន្តរជាតិ

ហ្សេឡិនស្គីព្រមានមិនចូលរួមប្រជុំណាតូបើអ៊ុយក្រែនមិនបានលទ្ធផលគាប់ចិត្ត

ដោយ៖តុលា

ប្រធានាធិបតីអ៊ុយក្រែនហ្សេឡិនស្គីប្រកាសព្រមានមិនចូលរួមកិច្ចប្រជុំអង្គការណាតូបើមេដឹកនាំសម្ព័ន្ធនេះគ្មានភាពក្លាហាន ផ្តល់ជូននូវលទ្ធផលគាប់ចិត្តដល់ខ្លួន។

នេះបើយោងតាមប្រភព Ihor Zhovkva ជាអនុប្រធានការិយាល័យប្រធានាធិបតី និងជាទីប្រឹក្សាការទូតរបស់ Zelenskyyផ្ទាល់ក្នុងបទសម្ភាសន៍ជាមួយ Reuters រាយការណ៍ដោយ កាសែត European Pravda ។ នៅពេលសួរថាតើលក្ខខណ្ឌអប្បបរមាសម្រាប់វត្តមានរបស់ Zelenskyy នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ លោក Zhovkva បានឲ្យដឹងថា៖ “លោក​ប្រធានាធិបតី​នឹង​មិន​ធ្វើ​ដំណើរ​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​ទេ ប្រសិន​បើ​មេដឹកនាំ​ម្នាក់ៗមាន​ទំនោរមិនហ៊ានចង់ ឬ​បង្ហាញ​ពី​ភាព​ក្លាហានដាក់អ៊ុយក្រែន  ខណៈ​អ៊ុយក្រែន​ដែល​មាន​ភាព​ក្លាហាន ឆន្ទៈ និង​កម្លាំង និង​សីលធម៌​ខ្ពស់ កំពុង​តែ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី”។

លោកបានបន្ថែមថា ប្រធានាធិបតីអ៊ុយក្រែន “មិនមានហេតុផល និងពេលវេលាដើម្បីទៅ” កិច្ចប្រជុំកំពូលនៅទីក្រុង Vilnius ប្រសិនបើ “គ្មានលទ្ធផល”ជាទីគាប់ចិត្តសម្រាប់អ៊ុយក្រែន។ ក្នុងន័យនេះ គេមិនច្បាស់ថា​ហ្សេឡិនស្គីចង់បានអ្វីពីណាតូទេ ខណៈដែលណាតូបានផ្តល់គ្រប់យ៉ាងទាំងជំនួយអាវុធរាប់ពាន់លានដុល្លារកន្លងមក លើកលែងតែសមាជិកភាព។ យោងតាមទីប្រឹក្សារបស់ Zelenskyy អ៊ុយក្រែនកំពុងខិតជិតទទួលបានការអញ្ជើញសម្រាប់កិច្ចប្រជុំហើយ៕

ប្រភព៖ Ukrianska Pravda