កម្សាន្ដ

តារាស្រីម្នាក់ឡើងទម្ងន់រហូតដល់ទៅ ៧១៧ផោន

ដោយ៖ សហការី

តារាស្រីឈ្មោះ Tammy Slaton ធ្វើការវះកាត់សម្រករាងបានសម្រេច ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលចំពោះការប្រែប្រួលរាងកាយរបស់នាង។

Tammy Slaton បានបង្ហោះរូបថត Selfie ដ៏ល្បីល្បាញរបស់នាងនៅលើ Instagram កាលពីថ្ងៃអង្គារ។ គេបានឃើញនាងស្រកទម្ងន់អស់ជាង ៣០០ ផោន ស្មើនឹងជាង១៣០គីឡូ បន្ថែមទៀត ហើយអាចស្លៀកឈុតរ៉ូបបានយ៉ាងស្រស់ស្អាត។ តារា TLC វ័យ ៣៦ ឆ្នាំ បានឈានដល់ចំណុចកំពូល ក្នុងការសម្រកទម្ងន់របស់នាងកាលពីខែធ្នូ ឆ្នាំ ២០២២ គឺមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការវះកាត់សម្រកទម្ងន់ ដែលនាងបានប្រាប់ឲ្យដឹងកាលពីដើមឆ្នាំនេះ។

ស្រ្តីខាងលើបាននិយាយថា “ខ្ញុំបានសម្រកអស់ជាង ១៥០ ផោន ទម្ងន់របស់ខ្ញុំស្ទើរតែធ្វើឲ្យខ្ញុំស្លាប់ទៅហើយ” ការសម្រកបានច្រើននេះ ក៏ដោយសារមានអ្នកបានបំផុសគំនិត និងផ្តល់ក្តីសង្ឃឹមដល់ខ្ញុំយ៉ាងច្រើន។ Tammy មានរូបរាងស្លីមជាងមុនបន្ទាប់ពីបានទៅចូលរួមក្នុងការស្តារនីតិសម្បទា សម្រាប់អ្នកញៀនអាហារដែលនាងបានទៅចូលរួមដំបូងបង្អស់ នៅចុងឆ្នាំ ២០០១។

នៅក្នុងប៉ុន្មានសប្តាហ៍បន្ទាប់ពីការចាប់ផ្តើមកម្មវិធី Tammy បានធ្លាក់ខ្លួនចូលសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ បន្ទាប់ពីនាងលែងដកដង្ហើមបាន ហើយបានចំណាយពេលអស់ ៣ សប្តាហ៍ដើម្បីសម្រាកលើម៉ាស៊ីនបូមខ្យល់ ខណៈដែលនាងនៅក្នុងស្ថានភាពសន្លប់បាត់ស្មារតី។

បទពិសោធដែលធ្វើឲ្យនាងស្ទើរតែបាត់បង់ជីវិត បានជំរុញឲ្យបុគ្គលិកទូរទស្សន៍យកចិត្តទុកដាក់ចំពោះសុខភាពរបស់នាងកាន់តែខ្លាំង នៅពេលនាងត្រឡប់ទៅបម្រើការងារនៅក្នុងកម្មវិធីស្តារនីតិសម្បទាឡើងវិញ។

នៅត្រឹមខែមិថុនា ឆ្នាំ២០២៣នេះ Tammy បានស្រកទម្ងន់អស់ ១៨០ផោន ដែលពីមុននាងមានទម្ងន់ដល់ទៅ ៧១៧ ផោន។ ការសម្រកទម្ងន់នេះមានកម្រិតទាប ធ្វើឲ្យនាងមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ការវះកាត់ឲ្យរាងរបស់នាងកាន់តែស្រស់ស្អាតបន្ថែមទៀត៕