អន្តរជាតិ

កីឡាបាល់ទាត់ល្បីល្បាញនៅអង់គ្លេសម្នាក់ថាបានដេកជាមួយស្ត្រី១ម៉ឺននាក់

ដោយ៖សហការី

កីឡាករ Benjamin Mendy របស់ក្លិប Manchester City បានចាប់រំលោភនារីវ័យក្មេងម្នាក់ នឹងបានប្រាប់នាងថារូបគេបានរួមភេទជាមួយស្ត្រីចំនួន ១ម៉ឺននាក់នាក់រួចមកហើយ។

បុរសអាយុ ២៨ឆ្នាំ ត្រូវបានចោទប្រកាន់ថា បានវាយប្រហារស្ត្រីអាយុ ២៤ឆ្នាំនៅឯវិមានតម្លៃ ៤ លានផោនរបស់គាត់ ស្ថិតនៅ Mottram St Andrew, Cheshire ក្នុងខែតុលាឆ្នាំ ២០២០។ គាត់​ក៏​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​ចាប់​រំលោភ​ស្ត្រី​ម្នាក់​ទៀត ​អាយុ ២៩ឆ្នាំ​ នៅ​ពេល​នោះ។

យ៉ាងណាកីឡាកររូបនេះបានបដិសេធការចោទប្រកាន់ទាំងពីរ បន្ទាប់មកលោក Benjamin Aina KC បានបើកការកាត់ក្តី និងបាននិយាយថា “Benjamin Mendy គឺជាកីឡាករបាល់ទាត់ ដែលស្ថិតនៅក្រោមកិច្ចសន្យាជាមួយ Manchester City FC។ លោក Aina បាននិយាយទៀតថា លោក Mendy បានជួបស្ត្រីម្នាក់ដែលមិនត្រូវបានគេបញ្ចេញឈ្មោះ នៅក្នុងក្លិបរាត្រីមួយក្នុងទីក្រុង Barcelona នៅចុងឆ្នាំ ២០១៧។ នាងគឺជានិស្សិតអង់គ្លេសម្នាក់ ហើយនាងបានស្និទ្ធស្នាលជាមួយមិត្តម្នាក់របស់គាត់។

ពីរឆ្នាំក្រោយមកទៀត Mendy បានទៅលេងផ្ទះមិត្តភក្តិរបស់គាត់ ហើយប្រើល្បិចលួងលោមនឹងបញ្ឆោតស្រ្តីដែលមិត្តរបស់មិត្តគាត់ ឲ្យចូលបន្ទប់រួចគាត់ក៏ចាក់សោចាប់រំលោភតែម្តង។ លោក Aina បានប្រាប់គណៈវិនិច្ឆ័យថា “នៅដំណាក់កាលនេះ លោក Mendy បានបោះជំហានថយក្រោយ ហើយលោកខ្មាស់អៀននឹងទង្វើខ្លួនឯងខ្លាំងណាស់។ លោក Mendy បាននិយាយជាចុងក្រោយថា លោកបានរួមភេទជាមួយស្រ្តី ប្រហែល១០,០០០នាក់រួចមកហើយ តែរាល់ទំនាក់ទំនងផ្លូវភេទគឺជាការព្រមព្រៀងគ្នា ដោយមិនមានកំហុសអ្វីនោះទេ៕