កម្សាន្ដ

ឆ្កែដ៏អស្ចារ្យមួយក្បាលមានអណ្តាតវែងជាងគេលើពិភពលោក

ដោយៈ សហការី

កូនឆ្កែ Rocky វៃឆ្លាតមួយក្បាលមានអណ្ដាតដ៏វែង ៥.៤៦ អ៊ីញ បានបំបែកឯតទគ្គកម្មពិភពលោក Guinness។

ឆ្កែ Rocky នេះមកពីភាគខាងលិចនៃប្រទេសអូស្តាលី វាបានបង្កើតឯតទគ្គកម្មពិភពលោក Guinness សម្រាប់អណ្ដាតវែងប្រវែងដល់ទៅ ៥.៤៦ អ៊ីញ ដែលអណ្ដាតរបស់វានេះគឺវែងបំផុតលើសសត្វឆ្កែដ៏ទៃទៀតនៅលើពិភពលោក។ មុននឹង Rocky ជាប់កំណត់ត្រានេះ ក៏មានកូនឆ្កែឈ្មោះ The Illinois មានអាយុ ៩ ឆ្នាំ វាគឺជាឆ្កែសំណព្វចិត្តរបស់ Brad និង Crystal Williams ហើយវាជាអ្នកកាន់កំណត់ត្រាកាលពីមុន បន្ទាប់ពី Mochi ដែលបានងាប់ទាត់ទៅហើយនោះ។

ម្ចាស់របស់ Rocky តែងតែដឹងថា កូនឆ្កែរបស់ខ្លួនមានអណ្តាតវែងខុសពីធម្មតា ប៉ុន្តែនៅមិនទាន់បានបញ្ជាក់ថា មានឱកាសឈ្នះកំណត់ត្រាពិភពលោកដែរឬយ៉ាងណានោះទេ។ នាងបានឮគេនិយាយថា ចំណាត់ថ្នាក់ឈ្នះកំណត់ត្រាថ្មីគឺចន្លោះពី ៣ ទៅ ៤ អ៊ីងតែប៉ុណ្ណោះ។ ខណៈនោះដែរនាងក៏បានគិតថា “ឱព្រះជាម្ចាស់អើយ ខ្ញុំគិតថាពួកយើងចាញ់ហើយ ខ្ញុំត្រូវតែពិនិត្យមើលរឿងនេះឡើងវិញ” នេះគឺជាសំដីរបស់ Crystal បានប្រាប់សារព័ត៌មានក្នុងស្រុក 25NewsNow យ៉ាងដូច្នេះ។

ក្នុងដំណើរការដាក់ពាក្យស្នើសុំចូលរួមប្រកួត មានសភាពទូលំទូលាយ ម្ចាស់កូនឆ្កែមានមោទនភាពចំពោះឆ្កែរបស់គាត់ខ្លាំងណាស់ គាត់បាននិយាយថា គាត់បានពិនិត្យពីរបីដងរួចមកហើយ មុនពេលដាក់ពាក្យចូលប្រកួត។ “ខ្ញុំបាននិយាយជាមួយពេទ្យសត្វ គាត់បានប្រាប់ខ្ញុំថា គាត់បានវាស់អណ្តាតវារួចហើយ ឃើញថាវែងល្អណាស់” វាធ្វើឲ្យខ្ញុំរំភើបយ៉ាងខ្លាំង យើង​មាន​សាក្សីដែលជាអ្នក​ថត​វីដេអូ និង​អ្នក​ថត​រូបផងដែ”។

Guinness បានបញ្ជូនពេទ្យសត្វរបស់ពួកគេ គឺលោកវេជ្ជបណ្ឌិត Bernard Bleem ទៅវាស់អណ្តាតគូប្រកួត។ Bleem បាននិយាយថា “Rocky គឺជាឆ្កែដ៏អស្ចារ្យដែលបានយកឈ្នះដៃគូប្រកួត វាពិតជាសមនឹងទទួលបានជ័យជំនះនេះណាស់” ៕