កីឡា

Spurs កំពុងពិភាក្សាក្នុងការនាំយក James Maddison មកចូលរួមជាមួយក្លិប

ដោយ៖ Rith Kongkea

នេះបើយោងតាមការចេញផ្សាយរបស់អ្នកកាសែតដ៏ល្បី លោក Fabrizio Romano បានឲ្យដឹងថា៖ កីឡាករ James Maddison បានព្រមព្រៀងនូវលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លិបមាន់ខ្នាយមាស Tottenham Hotspur​ ហើយ ខណៈក្លិបទាំង២កំពុងចាប់ផ្តើមពិភាក្សាលើរឿងនេះ។

ខ្សែបម្រើសញ្ជាតិអង់គ្លេស មានភាគរយខ្ពស់ក្នុងការផ្លាស់មកចូលរួមជាមួយ Tottenham Hotspur នៅរដូវកាលក្រោយ ជាមួយតម្លៃខ្លួនក្នុងការចរចា ៤០លានផោន ខណៈប្រធានក្លិបរបស់ Spurs ចង់ឲ្យការផ្ទេរមួយនេះបានជោគជ័យក្នុងពេលឆាប់ៗផងដែរ៕