កម្សាន្ដ

ស្រ្តីម្នាក់យកលាមកសេះប៉ាតលើខ្លួននិងមុខមើលទៅចង់ក្អួត

ដោយ៖សហការី

ស្រ្តីម្នាក់ព្រោះតែចង់ល្បីនៅលើបណ្តាញសង្គម បានយកលាមក​សេះមកប៉ាតលើ​មុខ និង​ខ្លួន​របស់នាង ​នៅ​កណ្តាល​ផ្លូវក្នុង​រដ្ឋតិចសាស់ ដែលគេគ្រប់គ្នាមើលទៅគួរឲ្យចង់ក្អួត។

ស្ត្រី​ដែល​មិនបាន​បញ្ចេញ​ឈ្មោះ​ម្នាក់​ ​ត្រូវ​បាន​គេ​ឃើញ​ដេក​នៅ​កណ្តាល​ផ្លូវ​ទី​ប្រាំមួយ ​ក្នុង​ទីក្រុង Austin រដ្ឋ Texas។ នាងត្រូវបានគេថតខណៈដែលនាងកំពុងតែលូនលើលាមកសេះ ហើយបានធ្វើឲ្យលាមកសេះប្រឡាក់ពាសពេញមុខមាត់របស់នាង ធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើល និងមានការងឿងឆ្ងល់ជាខ្លាំង។ វីដេអូដំបូងបង្អស់មានការចែករំលែកយ៉ាងទូលំទូលាយនៅលើ Facebook Live មុនពេលដែលគេចែករំលែកបន្ត។ ក្រោយមកនៅលើ Reddit បានបង្កជាការស្អប់ខ្ពើម នៅលើបណ្តាញអ៊ីនធឺណិតមកលើរូបនាងយ៉ាងខ្លាំង។

វីដេអូបង្ហាញពីស្ត្រីម្នាក់សម្តែងជាទង្វើដ៏គួរឲ្យខ្ពើមរអើមបំផុតនោះ ត្រូវបានគេថតនៅក្នុងពេលយប់នៅលើផ្លូវ Sixth ដ៏មមាញឹកមួយ ដែលជាតំបន់កម្សាន្តដ៏ពេញនិយមក្នុងទីក្រុង Austin នៅពេលរាត្រី។ ខណៈពេលដែលមានហ្វូងមនុស្សចោមរោមនៅជុំវិញនាង គឺនាងបានដេកលើដងផ្លូវ ហើយយោលដៃនឹងយោលជើងរបស់នាងឡើងលើ ធ្វើហាក់ដូចជាកំពុងហែលនៅក្នុងភក់។ មួយសន្ទុះក្រោយមកនាងបានយកលាមកសេះមកប៉ាតលើមុខមាត់របស់នាង ដោយទឹកមុខញញឹមដ៏ចម្លែក។

គេនៅតែមិនដឹងពីមូលហេតុដែលស្រ្តីខាងលើធ្វើដូច្នេះនោះទេ ប៉ុន្តែអ្នកនិយមលេងបណ្តាញសង្គមជាច្រើនបានលើកឡើងថា កាយវិការ និងការធ្វើរឿងដ៏ចម្លែក នឹងគួរឲ្យស្អប់ខ្ពើមនេះ គឺគ្រាន់តែនាងចង់ល្បីនៅលើបណ្តាញសង្គមតែប៉ុណ្ណោះ៕