អន្តរជាតិ

បុរសម្នាក់ភ័យស្ទើរស្លាប់ក្រោយត្រីឆ្លាមខាំទាញធ្លាក់ពីលើទូក

ដោយ៖ សហការី

អ្នកនេសាទម្នាក់ត្រូវបានត្រីឆ្លាមដ៏ធំមួយក្បាល ខាំទាញធ្លាក់ពីលើទូកនៅ Everglades ក្នុងរដ្ឋផ្លរីដា ខណៈពេលដែលគាត់កំពុងលាងដៃ។

ខ្លីបវីដេអូមួយបានចែករំលែកនូវរឿងរាវដ៏គួរឲ្យរុន្ធត់ ពេលដែលគេថតបានពីសកម្មភាពអ្នកនេសាទម្នាក់ ត្រូវត្រីឆ្លាមខាំទាញធ្លាក់ពីលើទូកនៅ Everglades ក្នុងរដ្ឋផ្លរីដា។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង បន្ទាប់ពីបុរសនោះបានលាងដៃនៅក្នុងទឹក ខណៈដែលមិត្តភ័ក្តិរបស់គាត់បានប្រាប់ថា ឲ្យប្រយ័ត្នចំពោះគ្រោះថ្នាក់ខាងលើនេះ។ បុរសជាអ្នកថតបាន​និយាយ​ថា “កុំ​ដាក់​ដៃ​ចូលក្នុងទឹកប្រយ័ត្នគ្រោះថាក់ដោយត្រីខាំ”។ បុរស​នោះ​ឆ្លើយ​ថា “វាមិន​កើត​អីនោះ​ទេត្រឹមតែពីរ​វិនាទីនោះ​​” ខណៈ​ដែល​គាត់​អោន​ទៅ​ម្ខាង​នៃ​ទូក ហើយ​ទម្លាក់​ដៃ​ទាំងពីរចូលក្នុងទឹក។

ភ្លាមៗនោះត្រីឆ្លាមមួយក្បាលបានខាំដៃស្តាំអ្នកនេសាទ ហើយអូសគាត់ធ្លាក់ចូលទៅក្នុងទឹក ខណៈនោះគាត់ក៏ស្រែកឡើងភ្លាត់មាត់យ៉ាងខ្លាំង។ ត្រីឆ្លាមក៏ហាមាត់ពីការខាំដៃបុរសនោះ ហើយគាត់ក៏ព្យាយាមតោងឡើងមកលើទូក ទាំងដៃមានរបួសប្រឡាក់សុទ្ធតែឈាម។

មិត្ត​ភក្តិក៏​ស្រែក​ឡើងទាំង​ភ័យ​ស្លន់​ស្លោថា “ឆាប់យកគាត់ទៅ ជួយទទួលគាត់ផង! ឆាប់ឡើងយកគាត់ទៅផង!”  ខណៈ​មនុស្ស​ម្នាក់​ទៀត​នៅ​លើ​ទូក​ស្រែក​ថា “ឱ​ព្រះ​អើយ”។ ដោយសា​​មានមិត្តភ័ក្តិជួយ​ បុរស​នោះ​អាចតោង​ឡើង​លើ​ទូក​វិញដោយសុវត្តភាព។

បើយោងតាមគណនី Instagram របស់ Florida លោក Michael Russo ដែលជាមិត្តភ័ក្តិរបស់គាត់ ជាអ្នកថតបានរូបភាពនៃការវាយប្រហារនេះបាននិយាយថា គាត់បានបើកទូកត្រឡប់ទៅ ដីគោកវិញយ៉ាងប្រញាប់ ហើយអ្នកនៅឧទ្យានក៏បានមកជួយជនរងគ្រោះទាន់ពេល៕