សន្ដិសុខសង្គម

ដុតកម្ទេចចោលគ្រឿងញៀនជិត៦តោនរឹបអូសបានពីឧក្រិដ្ឋជន

ដោយៈសុខុម

ភ្នំពេញ៖គ្រឿងញៀន,សារធាតុគីមីផ្សំ និងសារធាតុគីមី ដែលរឹបអូសបានពីបទល្មើសគ្រឿងញៀនចំនួន៤៧សំណុំរឿងក្នុងរាជធានីភ្នំពេញ ត្រូវបានដុតបំផ្លាញចោល ក្នុងពិធី ប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅកោះពេជ្រ កាលពីព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៣ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា គ្រឿងញៀនសរុបមានចំនួន ៦តោន ៦៧២គីឡូក្រាម ៥១៣.១៧ក្រាម។សារធាតុញៀន និងសារធាតុគីមីផ្សំ សារធាតុគីមីដែលត្រូវកម្ទេច ដោយវិធីបន្សាប មានចំនួន ៣៣៦តោន ៥៤៤គីឡូក្រាម ៥១៩.១៣ក្រាម៕