កីឡា

Ilkay Gündogan ក្លាយជាកីឡាករ FC Barcelona ជាផ្លូវការហើយ

ដោយ៖ Rith Kongkeaឹ

ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Ilkay Gündogan ត្រូវបានក្លិប Barcelona ប្រកាសជាផ្លូវការហើយថារូបគេនឹងក្លាយជាសមាជិកថ្មី របស់ក្លិបនៅរដូវកាលក្រោយ ។

កីឡាករវ័យ៣២ឆ្នាំរូបនេះបានយល់ព្រមលើកិច្ចសន្យារយៈពេល២ឆ្នាំជាមួយក្លិបយក្សនៅអេស្ប៉ាញ ហើយកុងត្រារបស់គាត់ មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2025 ជាមួយនឹងជម្រើសសម្រាប់ឆ្នាំបន្តផងដែរ។

Ilkay Gündogan បានចាកចេញពីមេឃខៀវ Man city ក្រោយរួមរស់ជាមួយក្លិបអស់រយៈពេល៧ឆ្នាំកន្លងមក ហើយរូបគេបានសាងស្នាដៃជាច្រើន ជាពិសេសការឈ្នះពានរង្វាន់ UEFA Champion League លើកដំបូងជាមួយក្លិប៕