កីឡា

Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ Real Madrid មួយរដូវកាលទៀត

ដោយ៖ Rith Kongkea

នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានឲ្យដឹងថា៖ ខ្សែបម្រើក្រូអាត Luka Modric នឹងបន្តស្នាក់នៅ Real Madrid មួយរដូវកាលទៀត ជាមួយការព្រមព្រៀងលើកិច្ចសន្យាថ្មីមានសុពលភាពដល់ខែមិថុនា ឆ្នាំ 2024។

ខ្សែបម្រើចាស់វស្សា Modrić បានបដិសេធក្នុងការទៅចូលរួមជាមួយក្លិបនៅអារ៉ាប៊ីសាអូឌីត ទោះបីជាមានការឲ្យប្រាក់ដ៏ច្រើនសម្បើមក៏ដោយ៕