កម្សាន្ដ

សម្រស់ឆ្នេរសមុទ្រហាឡុងនៅតែទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍

ដោយ៖រតនា

ស្ថិតនៅចំងាយ១៧០គីឡូម៉ែត្រពីទីក្រុងហាណូយ លើផ្ទៃដីប្រហែល ១,៥៥៣ គីឡូម៉ែត្រក្រឡា ឆ្នេរសមុទ្រហាឡុងគឺជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ និងជាគោលដៅទេសចរណ៍ដ៏ពេញនិយមនៅក្នុងខេត្តក្វាងនិញ ប្រទេសវៀតណាម រហូតមកដល់សព្វថ្ងៃនេះ ។

ឆ្នេរសមុទ្រហាឡុងដែលភាសាវៀតណាមហៅថា Vịnh Hạ Longនោះគឺមានន័យជាភាសាខ្មែរថា«នាគចុះមក»។បច្ចុប្បន្នហាឡុងគឺជាកម្មសិទ្ធិរបស់ទីក្រុងហាឡុង ទីក្រុងខាំផានិងជាផ្នែកមួយនៃស្រុកវ៉ាន់ដុន។

ទិដ្ឋភាពទូទៅនៅទីនោះគឺភាគច្រើនគ្របដណ្តប់ទៅដោយល្អាងរូងភ្នំថ្មកំបោរនិងប្រជុំកោះតូចធំដល់ទៅរាប់ពាន់ដែលមានសណ្ឋាន និងទំហំផ្សេងៗពីគ្នាដែលបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតគួរជាទីគយគន់។

វាបានក្លាយទៅជាមជ្ឈមណ្ឌលនៃតំបន់ដ៏ធំមួយដែលរួមមាន ឆ្នេរសមុទ្រប៉ៃតូឡុង នៅភាគឦសាននិងកោះខាត់ប៉ានៅភាគនិរតី។ តំបន់ធំៗទាំងនេះចែករំលែកលក្ខណៈភូមិសាស្ត្រ អាកាសធាតុនិងវប្បធម៌ស្រដៀងគ្នា។

ឆ្នេរសមុទ្រហាឡុងក្រៅតែពីមានផ្ទៃដីធំល្វឹងល្វើយ មានខ្យល់អាកាសត្រជាក់បរិសុទ្ធនោះ គឺបានលម្អទៅដោយប្រជុំកោះតូចធំចំនួន ១,៩៦០ទៅ២,០០០ ដែលភាគច្រើនជាថ្មកំបោរ។ ស្នូលនៃឈូងសមុទ្រមានផ្ទៃដី ៣៣៤គីឡូម៉ត្រក្រឡាដែលមានដង់ស៊ីតេខ្ពស់នៃកោះចំនួន ៧៧៥ ។ ថ្មកំបោរនៅទីនោះគឺបានឆ្លងកាត់ ៥០០ លានឆ្នាំនៃការបង្កើតនៅក្នុងលក្ខខណ្ឌនិងបរិស្ថានផ្សេងគ្នា។

ការវិវត្តន៍នៅក្នុងតំបន់ឈូងសមុទ្រនេះបានចំណាយពេល ប្រហែល២០ លានឆ្នាំក្រោមឥទ្ធិពលនៃអាកាសធាតុសើមត្រូពិច។  ភាពចម្រុះនៃភូមិសាស្ត្រនៃបរិស្ថាននៅក្នុងតំបន់នេះបានបង្កើតឱ្យមាន ជីវចម្រុះរួមទាំង ប្រព័ន្ធជីវចម្រុះ ត្រូពិច បរិស្ថានសមុទ្រ និងសមុទ្រ។ ឈូងសមុទ្រ ហាឡុង ជាជម្រកនៃប្រភេទផ្កា ១៤ ប្រភេទ និង ៦០ ប្រភេទសត្វព្រៃ។

ការស្ទង់មតិស្រាវជ្រាវប្រវត្តិសាស្ត្របានបង្ហាញវត្តមានរបស់មនុស្សបុរេប្រវត្តិនៅក្នុងតំបន់នេះរាប់ម៉ឺនឆ្នាំមុន។ វប្បធម៌បុរាណបន្តបន្ទាប់គ្នាគឺវប្បធម៌សយនូ ប្រហែល ១៨០០០-៧០០០ មុនគ.ស, វប្បធម៌ខៃប៉ែ ៧០០០-៥០០០ មុនគ.ស  និងវប្បធម៌ហាឡុង៥០០០-៣៥០០ ឆ្នាំមុន។  ឆ្នេរសមុទ្រហាឡុង ក៏បានកត់សម្គាល់ព្រឹត្តិការណ៍សំខាន់ៗមួយចំនួនក្នុងប្រវត្តិសាស្ត្រប្រទេសវៀតណាមដោយវត្ថុបុរាណជាច្រើនត្រូវបានរកឃើញនៅភ្នំប៉ៃថូ ល្អាងដុយហ្គូនិងប៉ៃឆៃយ ។

មកដល់ពេលនេះភ្ញៀវទេសចរចម្រុះជាតិសាសន៍ដែលបានទៅលេងកម្សាន្តនៅទីនោះក្រៅពីការជិះទូកកម្សាន្តគេនឹងអាចធ្វើសកម្មភាពផ្សេងៗជាច្រើនទៀត។ នៅក្នុងនោះមានដូចជាផ្តិតយក រូបទេសភាពរពីតំបន់នោះ, ហែលទឹក នេសាទជិះស្គីលើទឹកនិងជិះទូកលេងកប៉ាល់ជិះកង់ឬដើរលេង។ វាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់មនុស្សដែលចូលចិត្ត។

លើសពីនោះមានសត្វកម្រជាច្រើនដែលអាចមើលឃើញមានដូចជាស្វាអណ្តើកនិងផ្លូវរូងភ្នំនិងល្អាងថ្មតូចធំដើម្បីធ្វើដំណើរ។ អ្នកក៏អាចភ្លក់មុខម្ហូបចម្អិនពីត្រីសមុទ្រស្រស់ៗនៅទីនោះផងដែរ៕