សន្ដិសុខសង្គម

ឆេះផ្ទះក្រុមប្រឹក្សាឃុំនៅស្រុកស្នួលអស់ទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ

ដោយ៖សុខុម

ក្រចេះ៖ អគ្គិភ័យបានឆាបឆេះផ្ទះក្រុមប្រឹក្សាឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះត្រង់ចំណុចគីឡូម៉ែត្រ១២៣ (ផ្សារកាបី)៤ល្វែងបណ្តាលឱ្យខាតបង់ទ្រព្យសម្បត្តិអស់ជាង៣០ម៉ឺនដុល្លារកាលពីយប់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថាម្ចាស់ផ្ទះឈ្មោះ កែវ ឈាន ភេទប្រុស អាយុ៥៣ឆ្នាំ ជាជនជាតិខ្មែរ ជាសមាជិកក្រុមប្រឹក្សា-ឃុំគ្រញូងសែនជ័យ និងមានប្រពន្ធឈ្មោះ ណៃ យាត។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ផ្ទះដែលត្រូវភ្លើងឆាបឆេះនោះ គឺធ្វើអំពីឈើលើថ្មក្រោម ប្រក់ស័ង្កសីចំនួន៤ល្វែងហើយត្រូវរងការខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុងសរុបជាទឹកប្រាក់ប្រមាណជាង ៣០០.០០០ម៉ឺនដុល្លារ។ចំពោះមូលហេតុ នៃការឆាបឆេះនោះសមត្ថកិច្ចសន្និដ្ឋានថាគឺបណ្តាលមកពី ទុស្សេខ្សែភ្លើងចេញពីបន្ទប់ស្តុកអីវ៉ាន់។

គ្រោះអគ្គិសភ័យនេះពុំបណ្តាលឱ្យមាននរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតទេហើយក៏មិនបណ្តាលឱ្យមានការឆេះ រាលដាល ទៅដល់លំនៅដ្ឋានផ្សេងទៀតដែរ៕