អន្តរជាតិ

កងកម្លាំងWagner នាំគ្នាវេចបង្វេចចាកចេញពីតំបន់ Voronezh

ដោយ៖រតនា

អភិបាលក្នុងតំបន់បាននិយាយថា ក្រុមអ្នកប្រយុទ្ធ Wagner កំពុងចាកចេញពីតំបន់ Voronezh ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ហើយបន្ទាប់ពីក្រុមទាហានស៊ីឈ្នួលបានបញ្ឈប់ការបះបោរយ៉ាងខ្លាំងប្រឆាំងនឹងទីក្រុងម៉ូស្គូ។

មុននេះ Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួល Wagner បានចាកចេញពីទីក្រុង Rostov-on-Don ភាគខាងត្បូងនៃប្រទេសរុស្ស៊ីជាមួយទាហានរបស់គាត់។

ការចាកចេញរបស់ក្រុមនេះធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងមួយដែលត្រូវបានសម្របសម្រួលដោយប្រធានាធិបតីបេឡារុស Alexander Lukashenko ក្រោមការដែល Prigozhin និងទាហានស៊ីឈ្នួលរបស់គាត់នឹងជៀសវាងការកាត់ទោស ហើយ Prigozhin នឹងនិរទេសខ្លួននៅប្រទេសបេឡារុស្ស។

សូមបញ្ជាក់ដែរថា កងទ័ព Wagner បានកាន់កាប់ទីស្នាក់ការកណ្តាលនៃកន្លែងយោធាភាគខាងត្បូងរបស់ប្រទេសរុស្ស៊ីក្នុងទីក្រុង Rostov កាលពីព្រឹកថ្ងៃសៅរ៍ ហើយបានចាប់ផ្តើមឆ្ពោះទៅកាន់ទីក្រុងមូស្គូក្នុងការផ្លាស់ប្តូរមួយ ដែលប្រធានាធិបតី Vladimir Putin បានពិពណ៌នាថាជាការក្បត់ និងជាទង្វើក្បត់ជាតិ។