សេដ្ឋកិច្ច

វិ​ស័យ​សំណង់​​ទាក់ទាញ​ការ​វិនិយោគ​ជាង​ ​២​,​២​៧​ពាន់​លាន​ដុល្លារ​

ដោយៈសិរីមតី

ភ្នំពេញ៖លោក​ ​ឡៅ​ ​ទិព្វ​សីហា​ ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់ បានឱ្យដឹងថា៖ រយៈពេល៥ខែឆ្នាំ២០២៣ វិ​ស័យ​សំណង់​របស់​កម្ពុជា​បាន​ទាក់ទាញ​ការ​វិនិយោគ​សរុប​ចំនួន​ ​២​,​២​៧​ពាន់​លាន​ដុល្លារ។

លោកបានមានប្រសាសន៍ថា៖​ “«កំណើន​នៃ​គម្រោង​សាងសង់​ដែល​ត្រូវ​បាន​អនុម័ត​បង្ហាញ​ថា​ វិ​ស័​យ​សំណង់​ ​និង​អចលនវត្ថុ​បាន​ចាប់ផ្តើម​ងើបឡើង​វិញ​ ​បន្ទាប់ពី​វារ​ង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​»។​

​បច្ចុប្បន្ន​កម្ពុជា​មាន​អគារ​ខ្ពស់​ចំនួន​ ​២​៥​៨​៦​ (​ចន្លោះ​ពី​៥​ ​ទៅ​៤​០​ ​ជាន់​) ​មាន​៥​៤​៧​ ​ទីតាំង​នៃ​ទីក្រុង​ថ្មី​ ​និង​អគារ​លំនៅ​ដ្ឋា​ន​ ​និង​ ​៤​០​៩​១​៧​ ​ផ្ទះល្វែង​៕