សន្ដិសុខសង្គម

កំពុងស៊ើបរកមូលហេតុករណីព្រួតវាយបុរសម្នាក់ឱ្យរបួស

ដោយ៖សុខុម

ស្ទឹងត្រែង៖ សមត្ថកិច្ចនគរបាលកំពុងចុះស៊ើបអង្កេតរកមូលហេតុពិត ក្រោយពីមានគេវាយជនរងគ្រោះម្នាក់រងរបួសធ្ងន់កាលពីព្រលប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

លោក អេង ភក្រ្តា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអន្លង់ជ្រៃបានឱ្យដឹងនៅព្រឹកថ្ងៃទី២៤មិថុនាថា៖ ករណីហិង្សាបង្ករបួសស្នាមមានស្ថានទម្ងន់ទោស ជនរងគ្រោះឈ្មោះ សឿង វិចិត្រ  អាយុ៣៣ឆ្នាំ មានលំនៅភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រងរបួសបែកក្បាលដេរចំនួន៩ថ្នេរ។ ជនរងគ្រោះត្រូវគេវាយនឹងដំបងឈើក្នុងខ្ទមចម្ការឈ្មោះ ឡុង ឋិតនៅចំណុចត្រពាំងគគីរ ភូមិមន ឃុំអន្លង់ជ្រៃ។

លោកមេប៉ុស្តិ៍មិនទាន់បញ្ជាក់អំពីមូលហេតុបណ្តាលឱ្យកើតមានហិង្សាខាងលើនេះឱ្យដឹងបាននៅឡើយទេ។ក្រោយពីសាកសួរជនរងគ្រោះទាំងយប់ ជនសង្ស័យចំនួនពីរនាក់ឈ្មោះចិន និងឈ្មោះពៅ ក្រោយកើតហតុរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងតាមចាប់៕