សន្ដិសុខសង្គម

រថយន្តដឹកសពក្រឡាប់ធ្លាក់ចូលប្រឡាយទឹក សាច់ញាតិរួមដំណើរម្នាក់រងរបួសធ្ងន់

ដោយ៖សុខុម

កំពង់ឆ្នាំង៖ រថយន្តមួយគ្រឿងដឹកសពមកពីប្រទេសថៃបានក្រឡាប់តាមផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១២០-១២១ ស្ថិតក្នុងភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្តាលឱ្យរថយន្ត និងមនុស្សរួមទាំងមឈូសសពធ្លាក់ចូលទឹក ក្នុងនោះសាច់ញាតិម្នាក់រួមដំណើរ មកជាមួយរងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៣។

ប្រពភពីកន្លែងកើតហេតុបានឱ្យដឹងថា៖ រថយន្តដែលក្រឡាប់នោះម៉ាកស្តារិច ពណ៌ទឹកប្រាក់ ដឹកសពស្លាប់ដោយជំងឺនៅប្រទេសថៃទៅធ្វើបុណ្យនៅផ្ទះឯភ្នំពេញ។ពេលមកដល់កន្លែងកើតហេតុ រថយន្តក៏ស្រាប់តែផ្ទុះកង់មុខក្រោយខាងស្ដាំទាំង២គ្រាប់រេចង្កូតធ្លាក់ចូលប្រឡាយទឹកខាងស្តាំ។ នៅក្នុងរថយន្តមានគ្រួសារចំនួន៥នាក់។នៅក្នុងហេតុការណ៍នោះ បណ្តាលឱ្យគ្រួសារសពម្នាក់ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកបរិបូណ៌។អ្នករួមដំណើរបីនាក់ទៀតក្នុងចំណោម៥នាក់រងរបួសស្រាល។ ចំណែកសព ក្រុមគ្រួសារជួលរថយន្តបន្តមួយគ្រឿងទៀតដឹកទៅធ្វើបុណ្យនៅភ្នំពេញ៕