អន្តរជាតិ

ដល់ពេលដែលអ៊ុយក្រែនបើកការវាយប្រហារកម្ទេចស្ពានតភ្ជាប់តំបន់គ្រីមៀហើយ

ដោយ៖តុលា

ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានវាយប្រហារលើស្ពានតភ្ជាប់ភាគខាងត្បូងអ៊ុយក្រែនទៅកាន់ឧបទ្វីបគ្រីមៀ ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អង់គ្លេសខណៈដែលនេះនឹងបញ្ចេះភ្លើងដល់ក្រសួងការពារជាតិរុស្ស៊ី។

អភិបាលខេត្តដែលដំឡើងដោយរុស្ស៊ីនៅតំបន់ Kherson Vladimir Saldo បាននិយាយថា ស្ពាន Chonhar ស្របគ្នាទាំងពីរត្រូវបានខូចខាត ប៉ុន្តែគ្មាននរណាម្នាក់រងរបួសនោះទេ។ គាត់បាននិយាយថា វាទំនងជាកាំជ្រួច Storm Shadow របស់អង់គ្លេស ត្រូវបានគេប្រើប្រាស់ក្នុងការវាយប្រហារ “បញ្ជាដោយទីក្រុងឡុងដ៍”។ ស្ពាននេះគឺជាផ្លូវខ្លីបំផុតតភ្ជាប់តំបន់ Crimea ទៅកាន់ខ្សែបន្ទាត់ខាងមុខនៅភាគខាងត្បូង។ វាក៏ជាតំណភ្ជាប់ដ៏សំខាន់មួយទៅកាន់ទីក្រុង Melitopol ដែលកាន់កាប់ ស្ថិតនៅលើផ្លូវឆ្នេរសមុទ្រពីព្រំដែនរុស្ស៊ីឆ្លងកាត់ភាគខាងត្បូងអ៊ុយក្រែនទៅកាន់គ្រីមៀដែរ។

សេចក្តីរាយការណ៍លើកនេះ អាចជាព័ត៌មានដ៏ស្រួចស្រាវមួយរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលក្រសួងការពារជាតិរុស្ស៊ីទើបតែបានចេញការព្រមានធំបំផុតថានឹងជីកឬសគល់ ឬកម្ទេចរដ្ឋាភិបាលហ្សេឡិនស្គី បើហ៊ានតែវាយប្រហារតំបន់គ្រីមៀរ។

តំបន់គ្រីមៀរ ឬហៅថាជាឧបទ្វីប Crimean ត្រូវបានកងកម្លាំងរុស្ស៊ីដណ្តើមយកកាន់កាប់ពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ហើយបានដាក់បញ្ចូលជាកម្មសិទ្ធិរបស់សហព័ន្ធរុស្ស៊ីដោយឯកតោភាគី៕

ប្រភព៖ REUTERS