កម្សាន្ដ

ក្រុមមហាសេដ្ឋីជាច្រើននាក់សម្រុកទៅលេងភពក្រៅពីផែនដី

ដោយ៖ប្រសិទ្ធ

មហាសេដ្ឋីប្រាក់ពាន់លានដុល្លារជាច្រើននាក់កំពុងជ្រួលជ្រើមចង់ធ្វើដំណើរគោរចរទៅកាន់ភពក្រៅពីផែនដី តាមរយៈស្ថានីយអវកាសអន្តរជាតិ ដោយចំណាយក្នុងមួយនាក់១០០លានដុល្លារ

បើទោះបីជាមានមនុស្សម្នាបានរុករកលើភពផែនដីជាច្រើនមកហើយ ក៏អ្នកខ្លះនៅតែមិនមានសមត្ថភាពអាចចូលទៅបាននោះទេ លើកលែងតែអ្នកមានផុតលេខប៉ុណ្ណោះ។ សម្រាប់ដំណើរឯកជនដែលត្រូវចំណាយដល់ទៅ ១០០ លានដុល្លារ សម្រាប់ដំណើរគោចរជុំវិញព្រះច័ន្ទ នៅក្នុងយានអវកាសរុស្ស៊ី នឹង ២០ លានដុល្លារ សម្រាប់ពេលមួយសប្តាហ៍នៅក្នុងស្ថានីយអវកាសអន្តរជាតិ (ISS) ។

មហាសេដ្ឋីទាំងនោះអាចចំណាយប្រាក់កន្លះលានដុល្លារ សម្រាប់ហោះទៅកាន់ទីអវកាស ឬ ចាយអស់ ២៥០,០០០ ដុល្លារ សម្រាប់ទៅទស្សនាជម្រៅមហាសមុទ្រ។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ក្រោយនេះ ឧស្សាហកម្មថ្មីដែលសមស្របនឹងមហាសេដ្ឋីធ្វើដំណើរកម្សាន្តឃើញថា មានការកើនឡើងច្រើន ដែលមានអ្នកមូលធននិយមល្បីៗមួយចំនួនដូចជា Jeff Bezos, Richard Branson និង Elon Musk ជាដើម។ ពួកគេម្នាក់ៗសុទ្ធតែធ្លាប់ចំណាយលុយច្រើន ដើម្បីទៅគោលដៅដ៏សែនឆ្ងាយក្រៅភពផែនដី និងកន្លែងផ្សេងៗគ្នា។

កិច្ចប្រតិបត្តិការនេះកើតចេញពីកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនរុស្ស៊ី MirCorp និងក្រុមហ៊ុនអាម៉េរិក Space Adventures Ltd ដែលគេមើលឃើញថា ជាមធ្យោបាយមួយសម្រាប់ការបង្កើតប្រាក់ដើម្បីផ្តល់មូលនិធិដល់ការថែរក្សាយានដ៏ចាស់ជរាមួយនេះ។ ចាប់ពីឆ្នាំ ២០០៧ ពួកគេបានផ្តល់សេវាធ្វើដំណើរជុំវិញព្រះចន្ទ នៅលើយានអវកាស Soyuz របស់រុស្ស៊ី ដែលបានចំណាយអស់ ១០០ លានដុល្លារដែលមហាសេដ្ឋីទាំងនោះ បានទៅដល់ចម្ងាយពីរបីរយគីឡូម៉ែត្រពីភពព្រះចន្ទថែមទៀតផង៕