ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ដើម្បីបន្តសហប្រតិបត្តិការជួសជុល និងកិច្ចការងារអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ

ដោយ៖សហការី

សៀមរាប៖ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា  បានជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា (Prof. Ishizawa Yoshiaki) ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា  នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

ការជួបពិភាក្សានោះគឺដើម្បីពិនិត្យលទ្ធភាពបន្តសហប្រតិបត្តិការជួសជុល និងកិច្ចការងារអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោយគម្រោងជួសជុលស្ពានហាលប្រាសាទអង្គរវត្តបានបញ្ចប់៕