អន្តរជាតិ

ប្រតិបត្តិការស្វែងរកនាវាមុជទឹកដែលបាត់ក្នុងមហាសមុទ្រអាត្លង់ទិកកំពុងបន្ត

ដោយ៖រតនា

មន្ត្រីឆ្មាំឆ្នេរសមុទ្រអាម៉េរិកបាននិយាយថា អាជ្ញាធរកំពុងដំណើរការ “កិច្ចខិតខំប្រឹងប្រែងស្វែងរកនាវាមុជទឹកដឹកអ្នកទេសចរដ៏ស្មុគស្មាញ” ជាមួយនឹងអុកស៊ីសែនសម្រាប់តែ 40 ម៉ោងទេនៅក្នុងនាវា។

មន្ត្រីឆ្មាំសមុទ្របន្តថា ក្រុមអ្នករុករក និងជួយសង្គ្រោះកំពុងតែប្រតិបត្តិការក្រោមលក្ខខណ្ឌដ៏លំបាកដើម្បីកំណត់ទីតាំងនាវាមុជទឹក ដែលបានដឹកអ្នកទេសចរក្នុងនោះមានមហាសេដ្ឋីផងដើម្បីទៅមើលបំណែកនៃកប៉ាល់ទីតានិក មុនពេលវាបានបាត់ខ្លួននៅក្នុងមហាសមុទ្រអាត្លង់ទិក។

កាពីទែន Jamie Frederick បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ឆ្មាំឆ្នេរសមុទ្រ និងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក យោធា និងឆ្មាំឆ្នេរសមុទ្រកាណាដា ព្រមទាំងក្រុមហ៊ុនធំ របស់នាវា Ocean Gate Expeditions កំពុងតែធ្វើការក្រោមការបញ្ជាឲ្យចូលរួមគ្នាដើម្បីធ្វើការស្វែងរកនេះ។

លោក Frederick បាននិយាយថា “នេះគឺជាកិច្ចខិតខំប្រឹងប្រែងស្វែងរកដ៏លំបាកស្មុគស្មាញ បំផុតដែលតម្រូវឱ្យមានភ្នាក់ងារជាច្រើនទៀ់តដែលមានជំនាញ និងឧបករណ៍ឯកទេស”។

គាត់បាននិយាយថាប្រហែលម៉ោង 1 រសៀល ម្សិលមិញ ថាកប៉ាល់ដែលមានមនុស្ស 5 នាក់នៅលើនោះមានអុកស៊ីសែនប្រហែល 40 ម៉ោងនៅក្នុងវាដោយសង្កត់ធ្ងន់ថាអាទិភាពភ្លាមៗគឺស្វែងរកវា។ កាលពីដំបូងគឺមានការផ្គត់ផ្គង់អុកស៊ីសែន 96 ម៉ោង មុនពេលវាបានបាត់កាលពីថ្ងៃអាទិត្យ។

លោកបានមានប្រសាសន៍ថា “ក្រុមការងារស្វែងរកទាំងអស់កំពុងតែធ្វើការជុំវិញព្រឹត្តិការណ៍នេះដើម្បីនាំយកទ្រព្យសម្បត្តិ និងជំនាញដែលមានទាំងអស់ មកដោះស្រាយឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញនេះ”៕