សន្ដិសុខសង្គម

ថៅកែហាងលក់ត្រីសាម៉ុននៅខេត្តមណ្ឌលគិរីចងកសម្លាប់ខ្លួន

ដោយ៖សុខុម

មណ្ឌលគិរី៖ថៅកែហាងលក់ត្រីសាម៉ុនដ៏ល្បីឈ្មោះម្នាក់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣។

លោកកាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យបានប្រាប់ Cambodia flash newsឱ្យដឹងថា៖ នៅមុនពេលកើតហេតុ អ្នកបម្រើបានមកបើកទ្វារចូលទៅក្នុងហាងដូចសព្វដងដើម្បីលក់ដូរ។នៅពេលនោះក៏ឃើញម្ចាស់ហាងឈ្មោះ​នី សុខភា អាយុ៤៥ឆ្នាំ យកខ្សែអង្រឹងចងភ្ជាប់ទៅនឹងទ្វារក្បែរបន្ទប់ទឹកសម្លាប់ខ្លួន។

លោកអធិការក្រុងបានបញ្ជាក់ទៀតថា៖ នៅក្បែរកន្លែងកើតហេតុគេឃើញមានសម្បកកំប៉ុងស្រាបៀរ  ABC ផឹកហើយចំនួន ៧កំប៉ុង។បុរសនោះមិនមានប្រពន្ធរស់នៅជាមួយទេ។គាត់មានជំងឺផ្លូវចិត្ត តែងតែលេបថ្នាំរម្ងាប់អារម្មណ៍រហូតមក៕