អន្តរជាតិ

ឆ្នាំ២១០០ ផ្ទាំងទឹកកកនៅលើជួភ្នំ Himalayan នឹងរលាយបាត់បង់

ដោយ៖សហការី

កាលពីថ្ងៃទី ២០ ខែមិថុនា មានរបាយការណ៍ថ្មីមួយបានបង្ហាញថា នៅចុង នៃសតវត្សន៍ទី២១នេះផ្ទាំងទឹកកកនៅតំបន់ Hindu Kush Himalaya របស់អាស៊ីមួយនេះអាចរលាយបាត់បង់រហូតដល់ ៧៥% នៃបរិមាណសរុបរបស់វា នេះគឺមកពីការឡើងកំដៅផែនដីខ្លាំងខុសធម្មតាដែលនឹងបង្កឲ្យមានហានិភ័យគ្រោះទឹកជំនន់ និងកង្វះទឹកសម្រាប់ពលរដ្ឋចំនួន ២៤០ លាននាក់ដែលរស់នៅតាមតំបន់ជួរភ្នំនាៗ។

យោងតាមការវាយតម្លៃដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអភិវឌ្ឍភ្នំចម្រុះដែលមានមូលដ្ឋាននៅទីក្រុង Kathmandu (ICIMOD) ដែលជាអាជ្ញាធរវិទ្យាសាស្ត្រអន្តររដ្ឋាភិបាលក្នុងតំបន់បានរកឃើញថាការរលាយបាត់បង់ទឹកកកលើភ្នំ Himalayan និងភ្នំ K2 កំពុងតែមានល្បឿនយ៉ាងលឿនជាទីបំផុត។ នៅក្នុងកំឡុងឆ្នាំ ២០១០ ផ្ទាំងទឹកកកបានរលាយទឹកកកក្នុងល្បឿនលឿនជាង ៦៥% គឺលឿនជាងកាលនៅក្នុងទសវត្សរ៍មុនៗ ។

អ្នកវិទ្យាសាស្ត្របរិស្ថាន និងជាសហការី ICIMOD ដែលជាអ្នកដឹកនាំការសរសេររបាយការណ៍ លោក Philippus Wester បាននិយាយថា “យើងកំពុងបាត់បង់ផ្ទាំងទឹកកក ហើយយើងកំពុងបាត់បង់ពួកវាក្នុងរយៈពេល ១០០ ឆ្នាំ” ។

ជួរភ្នំហិណ្ឌូ Kush Himalaya លាតសន្ធឹងប្រវែង ៣,៥០០ គីឡូម៉ែត្រ ស្មើនឹង ២,១៧៥ ម៉ាយ កាត់អាហ្វហ្គានីស្ថាន បង់ក្លាដែស ប៊ូតង់ ចិន ឥណ្ឌា មីយ៉ាន់ម៉ា នេប៉ាល់ និងប៉ាគីស្ថាន។

របាយការណ៍បាននិយាយថា នៅក្នុងសីតុណ្ហភាព ១.៥ អង្សាសេ ឬ ២C នៃកំដៅលើសពីសីតុណ្ហភាពមុនៗ ផ្ទាំងទឹកកកនៅទូទាំងតំបន់ទាំងមូលនឹងរលាយបាត់បង់ចាប់ពី ៣០% ទៅ ៥០% នៃបរិមាណរបស់វានៅក្នុងឆ្នាំ ២១០០។

កន្លែងដែលធ្វើឲ្យផ្ទាំងទឹកកកនឹងរលាយភាគច្រើនគឺវាអាស្រ័យទៅតាមតំបន់និមួយៗដែលមានសីតុណ្ហភាពដល់ទៅ ៣C សម្រាប់អាកាសធាតុបច្ចុប្បន្ន ផ្ទាំងទឹកកកនៅហិម៉ាឡៃយ៉ាភាគខាងកើតរួមមានប្រទេសនេប៉ាល់ និងប៊ូតាន នឹងរលាយបាត់បង់រហូតដល់ ៧៥%។ ប្រសិនបើការឡើងកំដៅរបស់ផែនដីរហូតដល់ទៅ ៤C ទឹកកកនឹងរលាយបាត់បង់រហូតដល់ ៨០% ។

អ្នកវិទ្យាសាស្ត្របានវាយតម្លៃថាបម្រែបម្រួលអាកាសធាតុកំពុងតែធ្វើឲ្យមានផលប៉ះពាល់ដល់ជួភ្នំហិណ្ឌូ Kush Himalaya យ៉ាងដូចម្តេច។ គឺមិនដូចភ្នំ Rocky របស់អឺរ៉ុប និងអាមេរិកខាងជើងទេ នៅតំបន់នេះមិនមានកំណត់ត្រាជាប្រវត្តិសាស្ត្រដែលបង្ហាញថាតើផ្ទាំងទឹកកកកំពុងកើនឡើង ឬថយចុះ។

លោក Wester បាននិយាយថា “វាតែងតែមានភាពមិនច្បាស់លាស់មួយចំនួនស្តីពីហិម៉ាឡៃយ៉ាថាតើទឹកកកពិតជារលាយពិតមែនដែទេ?”

នៅឆ្នាំ ២០១៩ សហរដ្ឋអាម៉េរិកបានដាក់ចេញនូវចំណាត់ការប្រើប្រាស់រូបភាពផ្កាយរណបចារកម្មថតយកផ្ទាំងទឹកកកនៅក្នុងតំបន់ដែលមានអាយុកាលតាំងពីឆ្នាំ ១៩៧០ ដោយផ្តល់នូវមូលដ្ឋានវិទ្យាសាស្រ្តថ្មីមួយ។

ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះឃើញថាមានសភាពជឿនលឿនបន្ថែមទៀតនៅក្នុងបច្ចេកវិទ្យាផ្កាយរណបជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យនេះដោយបានជំរុញការយល់ដឹងរបស់អ្នកវិទ្យាសាស្ត្រអំពីការផ្លាស់ប្តូរដែលកំពុងតែវិវឌ្ឍន៏ដូចជារបាយ​ការណ៍​ទាញ​យក​ទិន្នន័យ​ដែលមាន​ដំណើរ​ការ​រហូត​ដល់​ខែ​ធ្នូ ឆ្នាំ ២០២២កន្លងទៅ។

អ្នកជំនាញខាងផ្ទាំងទឹកកកនៅសាកលវិទ្យាល័យ Graz University of Technology នៅប្រទេសអូទ្រីស លោក Tobias Bolch ដែលមិនពាក់ព័ន្ទនឹងរបាយការណ៍នោះបាននិយាយថា “ខណៈពេលដែលមានការយល់ដឹងអំពីផ្ទាំងទឹកកលើភ្នំហិម៉ាឡៃនៅតែមិនសូវល្អដូចនៅខាងភ្នំអាល់នោះ ឥឡូវនេះគេអាចធ្វើការប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតដូចជា Andes ជាដើម”។

លោក Wester បាននិយាយថាបើប្រៀបធៀបជាមួយនឹងការវាយតម្លៃ ICIMOD នៅក្នុងឆ្នាំ ២០១៩ ស្តីពីតំបន់ដែល “មានកំណត់ទិន្នន័យប្រកបដោយការជឿជាក់លើការរកឃើញទាំងនេះក្នុងកំរឹតខ្ពស់ជាងនេះ ” ។ “វាជួយឲ្យយើងមានការយល់ដឹងកាន់តែប្រសើរឡើងថែមទៀតអំពីមូហេតុនៃការបាត់បង់រហូតដល់ដំណាច់ឆ្នាំ ២១០០ ការឡើងកំដៅផែនដីស្ថិតនៅក្នុងកម្រិតមួយផ្សេងៗគ្នា ” ។

  • ជីវភាពរស់នៅប្រកបដោយហានិភ័យ

ជាមួយនឹងការយល់ដឹងថ្មីនេះបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះពលរដ្ឋដែលរស់នៅតាមជួរភ្នំហិណ្ឌូ Kush Himalaya ។

របាយការណ៍បានរកឃើញថាលំហូរទឹកចាក់ទៅក្នុងអាងទន្លេទាំង ១២ ក្នុងតំបន់ រួមមានទន្លេគង្គា និងមេគង្គទំនងជាឈានដល់កម្រិតគ្រោះថ្នាក់នៅពាក់កណ្តាលសតវត្សនេះបង្កឲ្យមានផលវិបាកសម្រាប់ពលរដ្ឋជាង ១.៦ ពាន់លាននាក់ដែលពឹងផ្អែកលើការផ្គត់ផ្គង់ធនធានធម្មជាតិទាំងនេះ។

លោក Wester បាននិយាយថា “ខណៈពេលនេះបើស្តាប់ទៅវាហាក់ដូចជាយើងនឹងមានទឹកកាន់តែច្រើន ដោយសារតែផ្ទាំងទឹកកកកំពុងតែរលាយក្នុងអត្រាកើនឡើងខ្ពស់បំផុតមួយតែបើញឹកញាប់ពេក វានឹងបង្កឲ្យមានទឹកជំនន់ជំនួសលំហូរទឹកក្នុងកំរឹតមួយស្ថិតថេរធម្មតា” ។ ទឹក​ដែលកើន​លើស​ពី​មុនការ​ផ្គត់ផ្គង់​នឹង​ថយ​ចុះ។

នៅតាមសហគមន៍តំបន់ភ្នំខ្ពស់ៗជាច្រើនប្រើប្រាស់ទឹកទឹកកកដើម្បីស្រោចស្រពដំណាំ។ ប៉ុន្តែ​ពេលវេលា​សម្រាប់ធ្លាក់​​ព្រិលកាន់តែ​ខុស​ប្រក្រតី ហើយ​វា​មាន​ចំនួន​តិច​ជាង​ពេល​មុន​ទៅ​ទៀត៕

ប្រភព រ៉យទ័រ