សន្ដិសុខសង្គម

ចាប់គោក្របី៤០ក្បាលលួចនាំចូលដោយខុសច្បាប់ពីប្រទេសថៃ

ដោយ៖រតនា

ភ្នំពេញ៖  លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានបញ្ជាឱ្យបង្ក្រាបបទល្មើសចលនាសត្វ សហការជាមួយពេទ្យសត្វរាជធានីភ្នំពេញ ចាប់រថយន្ត១គ្រឿង លួចដឹកគោក្របីរស់ ៤០ក្បាល ពីប្រទេសថៃតាមច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យចូលរាជធានីភ្នំពេញ។

ការដឹកជញ្ជូនគោក្របីនោះគឺផ្ទុយពីលិខិតអនុញ្ញាតដែលម្ចាស់សត្វស្នើសុំដឹកជញ្ជូនសត្វគោក្របីរស់ចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម។ករណីនេះ ក្រុមការងារបានស្ទាក់ចាប់នៅតាមដងផ្លូវក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញកាលពីរំលងអធ្រាត្រចូលថ្ងៃទីទី២១ មិថុនាឆ្នាំ២០២៣។

ក្រោយពីឃាត់រថយន្តដឹកគោក្របីទាំងនោះត្រូវបានកម្លាំងចម្រុះនាំយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ក្រសួងកសិកម្មដើម្បីអនុវត្តតាមនីតិវិធី៕