កីឡា

Paris Saint-Germain ដាក់គោលដៅទៅលើខ្សែប្រយុទ្ធ Harry Kane នៅរដូវក្ដៅនេះ

ដោយ៖ Rith Kongkea

យោងតាមសារព័ត៌មាន Le Parisien នៅប្រទេសបារាំងបានឲ្យដឹងថា៖ លោក Nasser Al-Khelaifi ដែលជាប្រធានក្លឹប Paris Saint-Germain បានប្តេជ្ញាចិត្តក្នុងការចុះហត្ថលេខាលើកីឡាករ Harry Kane របស់ក្លឹប Tottenham នៅរដូវក្តៅនេះ។

PSG កំពុងបាត់បង់ Lionel Messi នៅរដូវក្តៅនេះ ដោយម្ចាស់ជើងឯក World Cup អាហ្សង់ទីនរូបនេះនឹងចាកចេញទៅ Inter Miami នៅពេលផុតកំណត់នៃកិច្ចសន្យារបស់គាត់ ខណៈដែលខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ក៏មិនបន្តកុងត្រាជាមួយក្លិបបន្ថែមទៀតផងដែរ។ ខ្សែប្រយុទ្ធ Harry Kane គឺជាគោលដៅ “អាទិភាព” របស់ក្លឹបបារាំង ទោះបីជាត្រូវចំណាយលើសពី 100 លានផោន (128 លានដុល្លារ) ក៏ដោយ៕