សន្ដិសុខសង្គម

រថយន្តហ្វតបុកម៉ូតូពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់

ដោយ៖សុខុម

បន្ទាយមានជ័យ៖រថយន្តហ្វតស៊េរី ឆ្នាំ២០២៣ បុកម៉ូតូពេលកំពុងឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យអ្នកបើម៉ូតូត្រូវជាបងប្រុសស្លាប់ និងប្អូនប្រុស របួសធ្ងន់កាលពីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ-ឃុំ បន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាលស្រុកមង្គលបូរី បានឱ្យដឹង ថា ជនរងគ្រោះស្លាប់ មានឈ្មោះ ចិត្ត ឱ អាយុ ៣០ ឆ្នាំ ជាបងប្រុស និងប្អូនប្រុសបង្កើត រងរបួសធ្ងន់ ឈ្មោះ រុណ អាយុ ១៨ ឆ្នាំ។ អ្នក ទាំងពីរនាក់ រស់នៅភូមិពង្រ ឃុំបន្ទាយនាង ស្រុកមង្គលបូរី។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថាមុនពេលគ្រោះថ្នាក់ គឺម៉ូតូ ឆ្លងត្រង់ផ្លូវជាតិលេខ៥ បំបែកពីខាងកើត មកខាងលិច ក្នុងស្ថានភាព​គ្រោះថ្នាក់ ពេលនោះ ក៏មានរថយន្តម៉ាកហ្វត សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 2BU.5682 មកដល់ បុកពេញទំហឹងតែម្តង៕