សេដ្ឋកិច្ច

ក្រុមហ៊ុនSuzuki ចុះកិច្ចព្រមព្រៀងជាមួយSkyDrive ផលិតរថយន្តហោះ

ដោយ៖តុលា

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Suzuki Motor Corp (7269.T) បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយ SkyDrive Inc ដើម្បីបង្កើត “រថយន្តហោះ” ។

ក្រុមហ៊ុន Suzuki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថ្ងៃចន្ទថា ក្រុមហ៊ុននឹងប្រើប្រាស់រោងចក្រ Suzuki Group នៅកណ្តាលប្រទេសជប៉ុន ដើម្បីជាកន្លែងសម្រាប់ធ្វើរថយន្តហោះប្រភេទ (eVTOL)នៅប្រហែលនិទាឃរដូវឆ្នាំក្រោយតែម្តង។ ក្រុមហ៊ុនផលិតរថយន្តបាននិយាយថា SkyDrive នឹងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងទាំងស្រុងដើម្បីធ្វើយន្តហោះ ហើយក្រុមហ៊ុន Suzuki ខ្លួនឯងនឹងជួយរៀបចំសម្រាប់ការផលិត រួមទាំងការធានានូវគុណភាព។

បើនិយាយពី SkyDrive ដែលមានទីស្នាក់ការកណ្តាលនៅភាគកណ្តាលប្រទេសជប៉ុន។ វាមានភាគហ៊ុនក្នុងដៃនូវពាណិជ្ជកម្ម Itochu Corp (8001.T) ភាគហ៊ុននៅក្រុមហ៊ុនបច្ចេកវិទ្យា NEC Corp (6701.T) និងនៅក្រុមហ៊ុនថាមពល Eneos Holdings Inc (5020.T) ក្នុងចំណោមម្ចាស់ភាគហ៊ុនសំខាន់ៗរបស់ខ្លួន។ SkyDrive និង Suzuki បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​កាល​ពី​ខែ​មីនា​ឆ្នាំ​មុន ដើម្បី​សហការ​ក្នុង​ការ​ស្រាវ​ជ្រាវ ការ​អភិវឌ្ឍ និង​ទីផ្សារ​រថយន្ត​ហោះ៕

ប្រភព៖ REUTERS