អន្តរជាតិ

អ្នកទោសដែលកំពុងប្រយុទ្ធដើម្បីWagnerនៅអ៊ុយក្រែន32,000ត្រឡប់ទៅផ្ទះវិញ

ដោយ៖រតនា

ថៅកែ Wagner Group លោក Yevgeny Prigozhin បាននិយាយថា អតីតអ្នកទោសរុស្ស៊ីចំនួន ៣២.០០០ នាក់បានត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីបញ្ចប់កិច្ចសន្យារបស់ពួកគេជាមួយកងជីវពលស៊ីឈ្នួលដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន។

សូមបញ្ជាក់ថាកន្លងមកលោក Prigozhin បានទៅទស្សនាពន្ធនាគាររុស្ស៊ីដើម្បីជ្រើសរើសអ្នកប្រយុទ្ធ ដោយសន្យាថានឹងលើកលែងទោស ប្រសិនបើអ្នកជ្រើសរើសបានរួចរស់ជីវិតពី កាតព្វកិច្ចជួរមុខជាមួយ Wagner ។

នៅក្នុងបទសម្ភាសន៍មួយកាលពីខែមុន Prigozhin បាននិយាយថាគាត់បានជ្រើសរើសអ្នកទោសចំនួន 50,000 នាក់ ដែលក្នុងចំនួននោះប្រហែល 10,000 នាក់ត្រូវបានសម្លាប់នៅ Bakhmut ពួកគេមិនបានវិលត្រឡប់ទៅជួបជុំគ្រួសារវិញទេ៕