សន្ដិសុខសង្គម

បង្រ្កាបល្បែងជល់មាន់តែអ្នលលេងរត់ប្រាសអាយូសនៅសល់ម៉ូតូ១៤គ្រឿង

ដោយ៖សុខុម

ក្រចេះ៖ កម្លាំងនគរបាលស្រុកចិត្របុរីខេត្តក្រចេះបានឆ្មក់បង្រ្កាបល្បែង បញ្ជល់មាន់ដ៏ធំមួយកន្លែង អ្នកលេងក្រឡេកឃើញរត់ចោលម៉ូតូសមត្ថកិច្ចដកហូតបាន ចំនួន១៤គ្រឿងនៅចំណុចត្រពាំងឬស្សីភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែស្រុកចិត្របុរីកាលពីថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការបង្រ្កាបក្រុមញៀនល្បែងស៊ីសងខុសច្បាប់នោះគឺដឹកនាំកម្លាំងដោយលោក ប៊ុត នឿនអធិការនគរបាលស្រុកចិត្របុរី។នៅពេលចុះបង្រ្កាប សមត្ថកិច្ចដកហូតបាន ម៉ូតូចំនួ១៤គ្រឿងនិងវត្ថុតាងមួយចំនួនរួមមាន    កៅអីជ័រចំនួន៤ ,ចានទ្រនាប់ដាក់ខ្សាច់សម្រាប់បាញ់ អាប៉ោងចំនួន០១,ខ្នាយដែក១គូ,កញ្ចក់ជ័ររបាំងមាន់ចំនួន៣,មាន់ជល់ចំនួន៣ក្បាល(ងាប់១),តុឈើ១,ស្បៃរបាំងសង្វៀនជល់មាន់ចំនួន១ខ្សែ,កន្ត្រកដាក់មាន់យកមកជល់ចំនួន៣,ឡាំងស្នោសម្រាប់ដាក់ភេសជ:ចំនួន១។

ចំពោះ ម៉ូតូចំនួន១៤គ្រឿង និងវត្ថុតាងមួយចំនួនរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ចិត្របុរី រីឯកៅអីជ័រនិងស្បៃរបាំងសមត្ថកិច្ចដុតបំផ្លាញចោលនៅនឹងកន្លែងចុះបង្រ្កាបទាំងអស់៕