សន្ដិសុខសង្គម

បង្រ្កាបរថយន្តទំនើប២គ្រឿងដឹកឈើពីព្រះវិហារឆ្ពោះទៅខេត្តកំពង់ធំ

ដោយ៖សុខុម

ព្រះវិហារ៖សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារស្ទាក់បង្រ្កាបបានរថយន្តដឹកឈើទំនើបៗ ចំនួន២គ្រឿងបម្រុងឆ្ពោះទៅខេត្តកំពង់ធំ រួចប្រគល់ឱ្យទៅជំនាញបរិស្ថាន ដែនជម្រកសត្វព្រៃបឹងពែរ ដើម្បីមានចំណាត់ការបន្តតាមច្បាប់កាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៣។

សមត្ថកិច្ចចុះបង្រ្កាបបានឱ្យដឹងថា ប្រតិបត្តិការបង្រ្កាបគឺក្រោមបទបញ្ជារផ្ទាល់របស់   ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។

ក្រោយពីមានសេចក្តីរាយការណ៍ទាក់ទងបទល្មើសព្រៃឈើសមត្ថកិច្ចឃាត់បានរថយន្ដដឹកឈើគ្រឿងសង្ហារិមចំនួន ២គ្រឿងនៅស្នាក់ការសន្តិសុខអាវុធហត្ថព្រំប្រទល់ព្រះវិហារ-កំពង់ធំ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដឹកឈើទាំងពីរគ្រឿងដែលបង្ក្រាបរួមមាន៖ ១.រថយន្ដToyota tundra ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AV-1271 ដឹកក្ដារទី ២.រថយន្ដToyota tundra ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2BL-5981ដឹកសិប្បកម្មកែច្នៃអត់ច្បាប់៕