អន្តរជាតិ

ឆេះសាឡង់ចម្លងមនុស្សដ៏ធំនៅហ្វីលីពីនដែលមានអ្នកជិះ១២០នាក់នៅលើវា

ឆ្មាំសមុទ្រហ្វីលីពីន (PCG) បាននិយាយថា សាឡង់ដែលមានមនុស្សប្រហែល ១២០ នាក់នៅលើនោះបានឆាបឆេះកាលពីព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ចេញពីខេត្ត Bohol ភាគកណ្តាលនៃប្រទេសហ្វីលីពីន។

ឆេះសាឡង់ចម្លងមនុស្សដ៏ធំនៅហ្វីលីពីនដែលមានអ្នកជិះ១២០នាក់នៅលើវា
(PCG/Handout via Xinhua)

ស្ថានីយឆ្មាំឆ្នេរសមុទ្រក្នុងទីក្រុង Cebu បានប្រាប់ស៊ីនហួថា អ្នកដំណើរ និងនាវិកទាំងអស់នៅលើសឡង់នោះម្នាក់ៗភ័យព្រលឹងចុងសក់ តែសំណាងល្អពួកគេត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។ PCG នៅទីក្រុងម៉ានីល ក្រោយមកបានបញ្ជាក់ពីព័ត៌មាននេះ។

អ្នកនាំពាក្យ PCG លោក Armando Balilo បាននិយាយថា ភ្លើងបានឆាបឆេះ M/V Esperanza Star នៅម៉ោងប្រហែល 4:30 នាទីព្រឹក ម៉ោងក្នុងស្រុក ចេញពីកោះ Panglao ខណៈដែលវាចូលទៅជិតកំពង់ផែ Tagbilaran City ។ ដំបូងឡើយ លោក Balilo បាននិយាយថា អ្នកដំណើរ និងនាវិកពី ៥៥ ទៅ ៦៥នាក់ បាននៅលើសាឡង់នោះ។

ឆេះសាឡង់ចម្លងមនុស្សដ៏ធំនៅហ្វីលីពីនដែលមានអ្នកជិះ១២០នាក់នៅលើវា
(PCG/Handout via Xinhua)

ស្ថានីយ PCG នៅទីក្រុង Bohol បាននិយាយនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា សាឡង់បានដឹកអ្នកដំណើរ និងនាវិកយ៉ាងហោចណាស់ 120 នាក់ នៅពេលដែលភ្លើងបានឆាបឆេះវា។

PCG បាន​ចំណាយ​ពេល​ជាង ៥ ម៉ោង​ដើម្បី​ពន្លត់​ភ្លើង។ PCG កំពុង​ពិនិត្យ​រក​មូលហេតុ​នៃ​ការ​ឆេះ​នេះ​។ គ្រោះថ្នាក់​សាឡង់គឺ​ជា​រឿង​ធម្មតាទេនៅ​ក្នុង​ប្រទេស​ហ្វីលីពីន ជា​ប្រទេស​ប្រជុំកោះ​មួយ​នៅ​អាស៊ីអាគ្នេយ៍៕