អន្តរជាតិ

អ៊ុយក្រែនវាយប្រហារជួរមុខខណៈ រុស្ស៊ីនិយាយថាមានការខាតបង់យ៉ាងធំ

ដោយ៖រតនា​

អ៊ុយក្រែននិយាយថា ខ្លួនបានដណ្តើមយកមកវិញនូវទឹកដីរបស់ខ្លួនប្រហែល 100 គីឡូម៉ែត្រក្រឡា (40sq ម៉ាយការ៉េ) ក្នុងអំឡុងពេលសប្តាហ៍ទី 68 នៃការឈ្លានពានរបស់រុស្ស៊ី ខណៈដែលការវាយលុកដែលបានគ្រោងទុកជាយូរមកហើយនោះទទួលបានសន្ទុះកើនឡើង។

ប៉ុន្តែប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា អ៊ុយក្រែនកំពុងរងការខាតបង់ “មហន្តរាយ” ហើយការស្លាប់បាត់បង់ជីវិតរបស់ទីក្រុង Kyiv គឺធំជាងទីក្រុងម៉ូស្គូ 10 ដង។

លោកពូទីនបាននិយាយថា “រាល់ការប៉ុនប៉ងវាយលុកដែលធ្វើឡើងរហូតមកដល់ពេលនេះបានបរាជ័យ ប៉ុន្តែសក្តានុពលវាយលុករបស់កងទ័ពនៃរបបទីក្រុង Kyiv នៅតែត្រូវបានរក្សាទុក។

លោក Demetries Andrew Grimes អតីតមេបញ្ជាការដែលបានចំណាយពេលពីរឆ្នាំក្នុងការហ្វឹកហាត់យោធាអ៊ុយក្រែនឡើងវិញពីឆ្នាំ 2015 ដល់ 2017 បាននិយាយថា ការវាយលុកនៅតែស្ថិតក្នុងដំណាក់កាលដំបូងរបស់អ៊ុយក្រែននៅឡើយ។

Grimes បានប្រាប់ Al Jazeera ថា “អ្វីទាំងអស់ដែលយើងកំពុងឃើញនៅពេលនេះ គឺការបន្ទន់នៃជួរមុខរបស់ រុស្ស៊ី ជាមួយនឹងការបាញ់ប្រហារជាមួយអ្វីៗគ្រប់យ៉ាងចាប់ពីអាវុធតូចៗ និងគ្រាប់រ៉ុក្កែត រហូតដល់យន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំ”។”គោលបំណងនៃការនោះគឺដើម្បីពង្រីកកម្លាំងឈរជើង ហើយកងកម្លាំងអ៊ុយក្រែន អាចឡោមព័ទ្ធក្រុមតូចៗ” ៕