អន្តរជាតិ

ពូទីនគ្រោងនឹងជួបមេដឹកនាំអាហ្វ្រិកនិយាយពីគ្រាប់ធញ្ញជាតិរុស្ស៊ី

ដោយ៖រតនា

ជំនួយការប្រធានាធិបតី Yuri Ushakov ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងជួបជាមួយមេដឹកនាំប្រទេសអាហ្រ្វិកនៅថ្ងៃសៅរ៍ក្នុងទីក្រុង St Petersburg ។

លោកបានបន្តថាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនឹងជាបញ្ហាសំខាន់មួយដែលមេដឹកនាំនឹងលើកយកមកពិភាក្សា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ TASS លោក Ushakov បាននិយាយថា “មេដឹកនាំអាហ្វ្រិកចាប់អារម្មណ៍លើការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិជាប្រចាំដល់ទ្វីបរបស់ពួកគេ ដែលរហូតមកដល់ពេលនេះមិនអាចធ្វើទៅបានក្រោមកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល” ។

លោក Ushakov បាននិយាយថា រុស្ស៊ីមិនមានការពេញចិត្តនឹងកិច្ចព្រមព្រៀងនេះទេ ហើយនឹងធ្វើការពិចារណាដោយប្រុងប្រយ័ត្ននូវការសម្រេចចិត្តថាតើត្រូវបន្តវាទៀត ឬក៏អត់នោះទេ។Ushakov បានធ្វើការអត្ថាធិប្បាយកាលពីថ្ងៃអង្គារទៅកាន់អ្នកឆ្លើយឆ្លងព័ត៌មាននៅវិមានក្រឹមឡាំងដោយបាននិយាយថាលោក Putin កំពុងពិចារណាលើការចាកចេញពីកិច្ចព្រមព្រៀងនេះ។

អង្គការក្រៅរដ្ឋាភិបាល Brazzaville Foundation បានប្រកាសឲ្យដឹងថាមុនពេលពួកគេជួបជាមួយលោកពូទីន មេដឹកនាំនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅថ្ងៃសុក្រ ៕

ប្រភព ស៊ីអិនអិន