សន្ដិសុខសង្គម

អាវុធហត្ថចុះបង្ក្រាបល្បែងស៊ីសងតាមអនឡាញនៅក្រុងស្ទឹងត្រែង

ដោយ៖សុខុម

ស្ទឹងត្រែង៖ លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដឹកនាំកម្លាំង កងរាជអាវុធហត្ថព័ទ្ធទីតាំង ល្បែងស៊ីសងឡូតូតាមអនឡាញ ជាច្រើនកន្លែងក្នុងក្រុងស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៣។

នៅក្នុងប្រតិបត្តិការនោះ គេឃើញមានការចុះបញ្ជាផ្ទាល់ពីលោកមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តនិងមានការសម្របសម្រួលពីលោក ជា សុភ័ក្រព្រះរាជអាជ្ញារងតំណាងអយ្យការអមតុលាការខេត្តស្ទឹងត្រែង។

ជាមួយនោះវត្ថុតាងមួយចំនួន និងឯកសារពាក់ព័ន្ធត្រូវរឹបអូសយកទៅបន្តនីតិវិធី នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ដោយឡែកម្ចាស់ទីតាំងមួយចំនួនបានអះអាងថាពួកគេមានឯកសារ ធ្វើអាជីវកម្មពីក្រុមហ៊ុនដោយស្របច្បាប់ និងបានរត់ការទៅសមត្ថកិច្ចមួយចំនួនក្នុងខេត្តជាប្រចាំខែផងដែរ៕