អន្តរជាតិ

ស្លាប់១០នាក់, របួស២៨នាក់ក្រោយរុស្ស៊ីបាញ់មីស៊ីលនៅស្រុកំណើតZelenskyy

ដោយ៖តុលា

ថ្ងៃកាន់ទុក្ខដ៏ក្រៀមក្រំនៅស្រុក Kryvyi Rih ភាគកណ្តាលប្រទេសអ៊ុយក្រែន អ្នកស្លាប់បានកើនឡើង១០នាក់ របួស២៨នាក់ ខូចខាតសំណង់អគារដោយសារគ្រាប់មីស៊ីលពិឃាតរបស់រុស្ស៊ី។

គិតត្រឹមម៉ោង១រសៀលម៉ោងក្នុងស្រុក ថ្ងៃអង្គារទី ១៣ ខែមិថុនា ឆ្នាំ២០២៣ យោងតាមលោក Oleksandr Vilkul ដែលជាប្រធានរដ្ឋបាលយោធាទីក្រុង Kryvyi Rih ភាគ  កណ្តាលអ៊ុយក្រែន បានឱ្យដឹងថា មនុស្សចំនួន ១០ នាក់បានស្លាប់ និង ២៨ នាក់បានរងរបួស កំពុងសង្រ្គោះនៅក្នុងមន្ទីរពេទ្យ ភាគច្រើនមានស្ថានភាពធ្ងន់ធ្ងរ ដោយសារការវាយប្រហារដោយមីស៊ីលរុស្ស៊ីបង្កឲ្យបាក់អគារ បំណែកកម្ទេចកម្ទីបានសង្កត់កប់លើ។

ការវាយប្រហារនេះKryvyi Rih គឺជាស្រុកកំណើតរបស់ប្រធានាធិបតី Volodymyr Zelenskyy កើតឡើងព្រមគ្នានឹងសមរភូមិជួរមុខដែលកំពុងប្រព្រឹត្តទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ។ ដូចបានជម្រាប ទីក្រុងគៀវក៏រងការវាយប្រហារដែរ តែសំណាងមានប្រព័ន្ធការពារដែនអាកាសច្រើន និងបានស្ទាក់ចាប់មីស៊ីលទាំងនោះ៕

ប្រភព៖CNBC