កីឡា

Kylian Mbappe ថាខ្លួនមិនបន្តកុងត្រាថ្មីជាមួយ PSG ឡើយ

ដោយ៖ Rith Kongkea

តារាឆ្នើមរបស់ Paris Saint Germain គឺកីឡាករវ័យក្មេង Kylian Mbappe បាន​ជូនដំណឹងដល់ក្លិប​អំពីការសម្រេចចិត្តរបស់គាត់៖ ថាខ្លួនមិនព្រមបន្តកុងត្រាថ្មីជាមួយ PSG ដល់ឆ្នាំ២០២៥ឡើយ ខណៈក្លិបអ្នកមាននៅបារាំងទាមទារឱ្យ Kylian Mbappe ចុះកុងត្រា ឬក៏ត្រូវលក់គេចេញ​ឆាប់ៗនេះតែម្តង ព្រោះក្លិបមិនអាចឱ្យរូបគេចាកចេញដោយគ្មានតម្លៃខ្លួននោះទេ បន្ទាប់ពីកិច្ចសន្យាចាស់នឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ2024 ។

មានរបាយការណ៍ជាច្រើនបានផ្សារភ្ជាប់ក្នុងការចាកចេញរបស់ Kylian Mbappe ពី Paris saint Germain ទៅកាន់ក្លិបអធិរាជស Real Madrid ជាគោលដៅដែលទំនងបំផុតនៅរដូវក្ដៅនេះ៕