សន្ដិសុខសង្គម

សមត្ថកិច្ចបានចុះបិទទីតាំងលេងល្បែងស៊ីសងតាមអនឡាញក្នុងស្រុកឆ្លូង

ដោយ៖សុខុម

ក្រចេះ៖កម្លាំងនគរបាលស្រុកឆ្លូង កាលពីថ្ងៃទី១២ ខែមិថុនា បានចុះបញ្ឈប់ទីតាំងល្បែង ស៊ីសងគ្រប់ប្រភេទតាមអនឡាញលើកញ្ចក់ទូរទស្សន៍នៅតាមហាងកាហ្វេជាច្រើនកន្លែង។

មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងថា ការអនុវត្តនេះតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា​មិនឱ្យមានបើកល្បែង​ស៊ីសងគ្រប់ប្រភេទ ហើយពលរដ្ឋក៏សាទរនិងកោតសរសើរដល់កម្លាំងមានវិធានការបែបនេះ។ទីតាំង២កន្លែងដែលសមត្ថកិច្ចចុះទៅបិទនោះម្ចាស់ឈ្មោះ ងឹម សេងថាវ ភេទស្រី អាយុ ៤៤ឆ្នាំ អ្នកលក់កាហ្វេ នៅភូមិថ្មីទី១ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។

ម្ចាស់ហាងមានអាជ្ញាប័ណ្ណល្បែងផ្សងសំណាងលាភមហាសម្បត្តិ និងឈ្មោះ កីន ឈន អាយុ ៤០ឆ្នាំអ្ន កលក់កាហ្វេ នៅភូមិថ្មីទី២ ឃុំ ស្រុកជាមួយគ្នាគ្មានអាជ្ញាប័ណ្ណ។កម្លាំងនគរបាលបានណែនាំ និងឱ្យម្ចាស់ទីតាំងទាំង២ខាងលើធ្វើកិច្ចសន្យាឈប់ផ្តល់ទីតាំង សម្រាប់លេងល្បែងស៊ីសងខុសច្បាប់​គ្រប់ប្រភេទតទៅទៀត៕