សន្ដិសុខសង្គម

រថយន្តកុងតឺន័របុកជាមួយរថយន្តដឹកទំនិញបង្កឱ្យមនុស្សម្នាក់រងរបួសធ្ងន់

ដោយ៖វិចិត្រ

ស្វាយរៀង៖រថយន្តកុងតឺន័របានបុកជាមួយរថយន្តប្រភេទដឹកទំនិញ បណ្តាលឱ្យមនុស្សម្នាក់ រងរបួសធ្ងន់ត្រូវដឹកទៅមន្ទីរពេទ្យជាបន្ទាន់។ហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង កាលពីយប់ថ្ងៃទី១២ ខែមិថុនា។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលរងរបួសឈ្មោះ ធឿន កង អាយុ២៥ឆ្នាំ នៅឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល  បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយផ្លាកលេខព្រះសីហនុ2A-8185 ខូចខ្ទេចកំណាត់មុខ។ចំណែកភាគីម្ខាងទៀតឈ្មោះ រុន សុវណ្ណារ៉ា អាយុ២៨ឆ្នាំ នៅសង្កាត់ស្វាយរៀង ខេត្តស្វាយរៀង។បើកកុងតឺន័រផ្លាកលេខស្វាយរៀង3A-2728 រថយន្ដខូចខាតបន្តិចបន្តួច។

ក្រោយមកអ្នករបួសត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យខេត្តស្វាយរៀង។ ចំណែករថយន្តទាំង២គ្រឿងសមត្ថកិច្ចបានយកទៅទុកនៅអធិការនគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយ៕