អន្តរជាតិ

ប្រទះឃើញខ្លុយធ្វើពីឆ្អឹងសត្វមានអាយុកាលជាង១ម៉ឺនឆ្នាំមុន

ដោយ៖ សហការី

អ្នក​បុរាណ​វិទ្យា​ក្នុង​ប្រទេស​អ៊ីស្រាអែល បានរកឃើញខ្លុយខ្នាតតូចធ្វើពីឆ្អឹងបក្សី ប្រើសម្រាប់ហៅសត្វស្លាបកាលពី ១២,០០០ ឆ្នាំមុន។

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា គេប្រទះឃើញខ្លុយខ្នាតតូចដែលគេផលិតកាលពី ១២,០០០ ឆ្នាំមុន ធ្វើពីឆ្អឹងសត្វបក្សីនៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។ ខ្លុយខ្នាតតូចនេះប្រហែលជាត្រូវបានគេប្រើ សម្រាប់ទំនាក់ទំនងហៅសត្វស្លាប។ ខ្លុយខ្នាតតូចធ្វើពីឆ្អឹងស្លាបបក្សីតូចៗចំនួនប្រាំពីរ ត្រូវបានគេរកឃើញនៅជ្រលងភ្នំ Hula ដែលជាកន្លែងដ៏ពេញនិយម សម្រាប់ទស្សនាសត្វស្លាបរហូតមកដល់សព្វថ្ងៃនេះ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការបញ្ចេញសំឡេងខ្ពស់ៗគឺវាស្រដៀងគ្នានឹងការហៅរបស់ពពួកសត្វបក្សី។ គេថាខ្លុយនេះត្រូវបានគេប្រើប្រាស់សម្រាប់ទាក់ទាញសត្វបក្សីដូចជាសត្វ Eurasian Sparrowhawk និង Common Kestrel ដើម្បីងាយស្រួលចាប់វា។

សត្វស្លាបជាង ៥០០ លានក្បាលបានហោះហើរឆ្លងកាត់ជ្រលងភ្នំ Hula ជារៀងរាល់ឆ្នាំ ខណៈដែលពួកវាហើរចេញពីទ្វីបអឺរ៉ុប និងទ្វីបអាហ្រ្វិក ដែលធ្វើឲ្យវាក្លាយជាតំបន់ដ៏ពេញនិយមសម្រាប់អ្នកទស្សនាសត្វបក្សី។ ខ្លុយធ្វើពីឆ្អឹងបក្សី និងផ្កាថ្មអឺរ៉ាស៊ី ត្រូវបានគេរកឃើញនៅក្នុងកន្លែងជីកកកាយវត្ថុបុរាណ Eynan/Ain Mallaha ដែលទាក់ទងនឹងអ្នកប្រមាញ់ក្នុងសម័យចុងក្រោយរបស់ Natufian កាលពី ១២,០០០ ឆ្នាំមុន៕