កីឡា

ក្រុមកាំភ្លើង Arsenal ហ៊ានចំណាយ ៣៥ លានផោនសម្រាប់ Joao Cancelo

ដោយ៖ Rith Kongkea

យោងតាម Football Transfers ក្លិប Arsenal កំពុងប្រជែងដេញថ្លៃក្នុងការចុះហត្ថលេខាលើខ្សែការពារ Joao Cancelo ។ ខ្សែការពារសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានក្លិប Arsenal ចាប់អារម្មណ៍មកលើ គាត់ម្ដងរួចមកហើយ  ប៉ុន្តែខ្សែការពារ Man City រូបនេះបានបដិសេធក្នុងការផ្លាស់មកចូលរួម ជាមួយក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ភាគខាងជើងនៃចក្រភពអង់គ្លេសពេលនោះផងដែរ ។

ស្រាប់តែពេលថ្មីៗនេះ មានការពិភាក្សាថ្មីមួយបានកើតឡើងរវាងភាគីទាំងពីរ ដោយក្លិបកាំភ្លើងធំ Arsenal ហ៊ានចំណាយ ៣៥ លានផោនសម្រាប់ Joao Cancelo ដោយលោក Mikel Arteta ចង់ពង្រឹងបន្ថែមទៅលើតំបន់ការពារនារដូវកាលក្រោយ៕