កីឡា

ការប្រកួតប្រដាល់ដ៏ល្បីដែលច្របួកច្របល់នៅអាម៉េរិក

ដោយ៖ សហការី

ការប្រកួតរវាង Floyd Mayweather ជាមួយ John Gotti III បានបញ្ចប់ដោយមានការប៉ះទង្គិចគ្នា ដ៏ច្របូកច្របល់នៅលើសង្វៀន។

ការប្រកួតប្រដាល់រវាងលោក Floyd Mayweather ជាមួយលោក John Gotti III បានបញ្ចប់ទៅដោយការប៉ះទង្គិចគ្នាប្រកបដោយហិង្សារវាងក្រុមអ្នកប្រដាល់ទាំងពីរ កាលពីយប់ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅ FLA Live Arena ក្នុង Sunrise រដ្ឋ Fla។ ការ​ប្រកួត​បាន​ធ្លាក់​ទៅ​ក្នុង​សភាព​ជ្រួលច្របល់ ​ខណៈដែល​អាជ្ញាកណ្តាលលោក Kenny Bayless បានបញ្ឈប់​ការ​ប្រកួត​នៅវេលាដែលសេស​សល់ ​តិច​ជាង​មួយ​នាទី​ក្នុង​ទឹក​ទី​ប្រាំមួយ។

Gotti ដែលជាចៅប្រុសរបស់ចៅហ្វាយក្រុងញូវយ៉ក លោក John Gotti បានស្រែកជេ រMayweather ថា “ហ្វុក យូ” ។ នៅមុនពេលដែលអាជ្ញាកណ្តាលបញ្ឈប់​ការ​ប្រកួត ហើយបំបែកចេញពីគ្នា។ Gotti III អាយុ ៣០ ឆ្នាំ បានរំលងអាជ្ញាកណ្តាល Bayless ទៅដាល់ Mayweather អាយុ ៤៦ ឆ្នាំ ពីរបីដង ខណៈពេលនោះសមាជិកក្រុមរបស់ Mayweather បានហក់ឡើងលើសង្វៀន ដើម្បីតតាំងជាមួយនឹង Gotti បង្គោលក្រហម។ ហិង្សានេះមិន​បានបង្កឲ្យមាន​​របួសស្នាម​នោះទេ ខណៈ​ដែល​អ្នក​គូប្រកួតទាំង​សងខាង​ត្រូវ​បាន​គេ​នាំ​ទៅកាន់​បន្ទប់​ចាក់សោ​រៀងៗ​ខ្លួន។

ភ្លើងកំហឹងដំបូងបានផ្ទុះឡើងខណៈដែល Mayweather មានប្រៀបច្រើននៅក្នុងការប្រកួតហើយក្នុងខណៈនោះ Gotti ត្រូវបាន​អាជ្ញាកណ្តាលចាប់កំហុសក្នុងការប្រកួត ហើយមានប្រើពាក្យសំដីជេប្រមាថជាញឹកញាប់។ Mayweather បានវាយលេងសើចច្រើនជាមួយ Gotti នៅក្នុងទឹកទីមួយ។ នៅក្នុង​ការ​ប្រកួត​ទឹកទី​បួន Mayweather បាន​​ញញឹមបែបចំអក​មុន​ពេល​វាយ​បកមកលើ Gotti ខណៈដែល Gotti ត្រូវ​បាន​អាជ្ញាកណ្តាល​​ព្រមានក្នុងការវាយខុសបច្ចេកទេស​៕