សន្ដិសុខសង្គម

ឪពុកបើកត្រាក់ទ័រថយក្រោយមិនបានមើលកិនកូនខ្លួនឯងស្លាប់មួយរំពេច

ដោយ៖រតនា

កំពង់ស្ពឺ៖ឪពុកឡើងបញ្ឆេះត្រាក់ទ័រកំពុងជាប់លេខ ស្រាប់តែត្រាត់ទ័រនោះស្ទុះថយក្រោយមិនបានមើលឃើញច្បាស់ក៏កិនកូនតូចខ្លួនឯងបណ្តាលឱ្យស្លាប់មួយរំពេច កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា នៅភូមិអង្គតាអាំ ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្មេងប្រុសបាត់បង់ជីវិតឈ្មោះ រឿង ដានី អាយុ៦ឆ្នាំបានស្លាប់នៅនឹងកន្លែង។ឪពុកឈ្មោះទូច សៀងអ៊ីអាយុ៣៥ឆ្នាំនៅក្នុងភូមិឃុំខាងលើ។មុនកើតហេតុឪពុកបានឡើងត្រាក់ទ័រភ្ជួរដីដោយមិនបានដឹងកូនទៅឈរពីក្រោយត្រាក់ទ័រទេ។ពេលនោះក៏ផ្តើមបញ្ឆេះត្រាក់ទ័រដោយមិនបានពិនិត្យជាប់លេខថយក្រោយ ត្រាក់ទ័រក៏ស្ទុះថយក្រោយបណ្តាលឱ្យកិនកូនចំដើមទ្រូងធ្លាយឆ្ឆឹងខ្នងស្លាប់ភ្លាមតែម្តង។

សូមបញ្ជាក់ថា ករណីត្រាក់ទ័រឬរថយន្តបើកថយក្រោយកិនមនុស្សស្លាប់នេះតែងបានកើតឡើងជារឿយៗ។ដូច្នេះគេគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នា៕